ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិឡាវ នៅល្ងាចនេះ

ថ្ងៃនេះ ទី២៨ ខែសីហា ឆ្នាំ២០១៥ ក្រុមជម្រើសជាតិកម្ពុជា​ នឹងធ្វើការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិឡាវ នៅកីឡដ្ឋានជាតិរបស់ប្រទេសថៃ Rajamangala Stadium នៅវេលាម៉ោង ៥ល្ងាចនេះ។ កាលពីថ្ងៃពុធកន្លងទៅក្រុមជំរើសកម្ពុជាក៏បានប្រកួតមិត្តភាពជាមួយក្រុមនៅក្នុងលីកកំពូលរបស់ថៃ Army Utd ផងដែរ ដែលលទ្ធផលចុងក្រោយ ក្រុមទាំងពីរស្មើរគ្នា ១ទល់នឹង១។ ហើយបន្ទាប់ពីកាលប្រកួតមិត្តភាពកំដៅសាច់ដុំ២ប្រកួតនេះរួច ក្រុមជម្រើសកម្ពុជានឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីធ្វើការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកនៅប្រទេសរុស្សី ឆ្នាំ២០១៨ ប្រចាំទ្វីបអាស៊ី ជុំទី២ ជាមួយម្ចាស់ផ្ទះជប៉ុន។

Friendly-Cambodia-National-vs-Laos-National

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ