សមាជិកក្រុម U-19 ជម្រើសជាតិថៃ ៥ រូបនឹងចូលរួមហ្វឹកហាត់ជាមួយក្លឹបនៅលីគជប៉ុន

ថៃ៖ កីឡាករ ៥ រូបដែលជាសមាជិកនៃក្រុមបាល់ទាត់ U-19 ជម្រើសជាតិថៃ នឹងទទួលបានឱកាសក្នុងការចូលរួមហ្វឹកហាត់ជាមួយបណ្តាក្លឹបបាល់ទាត់ធំៗចំនួន ២ ដែលកំពុងលេងក្នុងក្របខណ្ឌលីគទី៣ នៃប្រទេសជប៉ុននាអំឡុងខែធ្នូខាងមុខនេះ។

woorachit

យោងតាមការប្រកាសរបស់សមាគមបាល់ទាត់នៃប្រទេសថៃ (FAT) បានឱ្យដឹងថា កីឡាករវ័យក្មេង ៤ រូបក្នុងចំណោមនោះរួមមាន Saharat Sontisawat, Worachit Kanitsribampen, Kritsada Kaman និង Sittichok Phaso នឹងត្រូវចូលទៅហ្វឹកហាត់ជាមួយក្លឹប Gainare Tottori ខណៈដែលខ្សែបម្រើ Sansern Limwattana របស់ក្លឹប Bangkok United ក៏នឹងត្រូវចេញទៅហ្វឹកហាត់ជាមួយក្លឹប FC Ryukyu ផងដែរ។

30186110795_f46b33cb1b_h-768x533

សូមបញ្ជាក់ថា កីឡាករទាំង ៥ នេះត្រូវបានគេស្គាល់ថាគឺជាធនធានដ៏សំខាន់នៅក្នុងក្រុមជម្រើសជាតិថៃឈុត U-19 និងត្រូវបានគេរំពឹងថា ពួកគេនឹងអាចបង្ហាញខ្លួនក្នុងក្រុម U-23 ជម្រើសជាតិថៃសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ SEA Games ឆ្នាំ២០១៧ នាប្រទេសម៉ាឡេសុីផងដែរ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ