គ្រូសិង្ហបុរី៖ ប្រកួតមិត្តភាពជាមួយក្រុមខ្លាំងដូចជាសុីរី និងកម្ពុជា គឺជាការសាកល្បងដ៏ល្អសម្រាប់យើង!

សិង្ហបុរី៖ គ្រូបង្វឹកក្រុមជើងឯក ៤ សម័យកាលនៃពានរង្វាន់ AFF Suzuki បានលើកឡើងថា ការប្រកួតមិត្តភាពជាមួយក្រុមសុីរី និងកម្ពុជា ដែលលោកបានចាត់ទុកថាជាក្រុមខ្លាំងនោះគឺជាការសាកល្បងដ៏ធំមួយសម្រាប់កូនក្រុមរបស់លោកក្នុងដំណើរត្រៀមខ្លួនឆ្ពោះទៅរកការប្រកួតដណ្តើមពានរង្វាន់ AFF Suzuki Cup ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិកា ខាងមុខនេះ។

lions-sundram

គ្រូបង្វឹកជម្រើសជាតិសិង្ហបុរីលោក Sundram Moorthy បានពោលថា៖ «ការប្រកួតទាំងពីរលើកនេះនឹងនាំឱ្យកីឡាកររបស់យើងកាន់តែរឹងមាំ ហើយពួកគប្រាកដជាអាចទទួលបាននូវបទពិសោធន៍ល្អៗព្រមទាំងអាចបង្កើនសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរដើម្បីអាចផ្តល់ឱ្យយើងនូវជម្រើសចុងក្រោយទាំង ២៣ រូបដែលមានលក្ខណៈសម្បត្តិសមស្របសម្រាប់ការប្រកួតខាងមុខនេះ។» លោកបានបន្ថែមថា៖ «គូប្រជែងនៅក្នុងការប្រកួតកម្តៅសាច់ដុំរបស់យើងគឺសុទ្ធតែជាក្រុមខ្លាំង ដូច្នេះពួកគេនឹងអាចផ្តល់ឱ្យយើងនូវការសាកល្បងដ៏សំខាន់ជាមិនខាន។»

14500259_10154532692128255_2178743952593753825_o-1

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិសិង្ហបុរី បានប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិសុីរីនាថ្ងៃទី៩ ខែវិច្ឆិកា នៅកីឡដ្ឋាន Negeri Sembilan លើទឹកដីម៉ាឡេសុីដោយរងបរាជ័យក្នុងលទ្ធផល ២-០ មុននឹងជួបក្រុមជម្រើសជាតិកម្ពុជានាថ្ងៃទី១៣ ខែវិច្ឆិកា នៅកីឡដ្ឋាន Bishan Stadium លើទឹកដីសិង្ហបុរីផ្ទាល់៕

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ