ស្ងាត់ៗ គោព្រៃកម្ពុជា ប្រកួតស្មើណាហ្គា ០-០ មុនបន្ដជួបភ្នំពេញក្រោនដើមសប្ដាហ៍ក្រោយ

ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា ស្ងាត់ៗបានបញ្ចប់ការប្រកួតកម្ដៅសាច់ដុំមួយប្រកួតរួចហើយ ដោយប្រកួតស្មើក្រុមណាហ្គាវើល ដោយលទ្ធផល ០-០ ក្នុងជំនួបមិត្តភាពលើទីលានមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី កាលពីម្សិលមិញ មុននឹងបន្ដជួបក្រុមភ្នំពេញក្រោនដើមសប្ដាហ៍ ដើមម្បីត្រៀមពានរង្វាន់ AFF Suzuki Cup 2016 វគ្គចែកពូលលើទឹកដីមីយ៉ាន់ម៉ាចុងខែនេះ ។

14925616_633205173518770_2370681093054977512_n

តាមការបញ្ជាក់ពីថ្នាក់ដឹកនាំនៃក្រុមគោព្រៃកម្ពុជានេះ គឺមានការប្រកួតមិត្តភាពក្នុងស្រុកតែ ២ប្រកួតប៉ុណ្ណោះ ដូច្នេះបន្ទាប់ពីបញ្ចប់ការប្រកួតមិត្តភាពជាមួយភ្នំពេញក្រោន ជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរទៅសិង្ហបុរី ដើម្បីប្រកួតមិត្តភាពអន្ដរជាតិផ្លូវការជាមួយក្រុមជម្រើសជាតិម្ចាស់ផ្ទះនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦សប្ដាហ៍ក្រោយ ដែលជាការប្រកួតមិត្តភាពចុងក្រោយ មុនចេញទៅមីយ៉ាន់ម៉ា ។

14947906_633205273518760_7380862957080734783_n

សូមរំឭកថា ក្រុមជម្រើសជាតិកម្ពុជា ទើបប្រមូលផ្ដុំបាន ៥ថ្ងៃប៉ុណ្ណោះ ក្រោយប្រកាសរំសាយមួយសប្ដាហ៍ បន្ទាប់ពីយកឈ្នះ ៣ប្រកួតក្នុងនាមជាម្ចាស់ផ្ទះវគ្គជម្រុះបឋម ដើម្បីឡើងទៅលេងវគ្គចែកពូលនៃពាន AFF Suzuki Cup 2016 ដោយកម្ពុជាស្ថិតក្នុងពូលB ហើយលេងនៅមីយ៉ាន់ម៉ា ។ សម្រាប់គូប្រជែងវគ្គ ១/២ផ្ដាច់ព្រ័ត្ររបស់កម្ពុជា រួមមានម្ចាស់ផ្ទះមីយ៉ាន់ម៉ា វៀតណាម និងម៉ាឡេស៊ី ហើយការប្រកួតចាប់ផ្ដើមនៅថ្ងៃទី២០ ខែវិច្ឆិកានេះ ៕

14910390_1406807056013481_4358261874457038799_n

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ