កីឡាជាតិ៖ ក្រុមបាល់ទះខេត្តព្រះវិហារ និង ខេត្តកំពត ដឹកដៃគ្នាឡើងទៅវគ្គផ្ដាច់ព្រ័ត្រស្អែកនេះ

ភ្នំពេញ៖ ក្រោយពីបានឆ្លងកាត់ការប្រកួតអស់ជាច្រើនថ្ងៃរួចមក នៅថ្ងៃនេះគណៈកម្មការនៃសហព័ន្ធកីឡាបាល់ទះកម្ពុជា បានរកឃើញក្រុមបាល់ទះបុរសដែលត្រូវទៅដណ្ដើមពានកីឡាជាតិលើកទី១ ឆ្នាំ២០១៦ នៅវគ្គផ្ដាច់ព្រ័ត្រហើយ កាលពីព្រឹកមិញនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក គឺក្រុមខេត្តកំពត និង ក្រុមខេត្តព្រះវិហារ។

14882340_939532562817627_5660820291244591876_o

មុននឹង២ក្រុមនេះបានឡើងទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះ ពួកគេបានប្រកួតប្រជែងអស់ជាច្រើនប្រកួត ហើយនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីព្រឹកមិញនេះ ក្រុមបាល់ទះខេត្តកំពតបានយកឈ្នះលើក្រុម ក្រសួងមហាផ្ទៃ ៣សិតទល់១សិត ខណៈដែលក្រុមបាល់ទះខេត្តព្រះវិហារ ប្រកួតឈ្នះ ក្រុមខេត្តកំពង់ចាម ៣សិតទល់២សិត។

14884569_939532416150975_501387512589618754_o

ដូច្នះ ២ក្រុមនេះ នឹងត្រូវជួបប្រកួតគ្នានាថ្ងៃស្អែកទី ៤ ខែវិច្ឆិកា នេះវេលាម៉ោង១០ និង ៣០នាទីព្រឹក ដើម្បីប្រជែងយកចំណាត់ថ្នាក់លេខ១ ឯកក្រុមក្រសួងមហាផ្ទៃ ត្រូវប្រជែងដណ្ដើមយកចំណាត់ថ្នាក់លេខ៣ និងលេខ៣ស្ទួន ជាមួយនឹងក្រុមខេត្តកំពង់ចាម៕ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ