កីឡាជាតិ៖ រាជធានីភ្នំពេញកំពុងក្តោបក្តាប់មេដាយច្រើនជាងគេ ប៉ុន្តែ ៧ ខេត្តទៀតទទេរស្អាតតែម្តង

ភ្នំពេញ៖ ពេលនេះចំនួនមេដាយរបស់រាជធានីភ្នំពេញកំពុងតែឈរនៅលំដាប់ទី ១ វិញហើយ ខណៈដែលក្រសួងមហាផ្ទៃធ្លាក់មកនៅលេខ២ រីឯក្រសួងការពារជាតិនៅរក្សាតំណែងលេខ៣ ដដែល ។ ជាបណ្ដោះអាសន្នក្រុមកីឡារាជធានីភ្នំពេញមានមេដាយសរុបចំនួន ៦៥គ្រឿងក្នុងនោះមេដាយមាស ២៧គ្រឿងមេដាយប្រាក់ ២២គ្រឿង និង មេដាយសំរិទ្ធ ១៦គ្រឿង ។ ចំពោះក្រសួងមហាផ្ទៃដែលធ្លាក់មកតំណែងលេខ២ នោះ មានមេដាយសរុបចំនួន ៤០គ្រឿង គឺមេដាយមាស ២៤គ្រឿង មេដាយប្រាក់ ៦គ្រឿង និងមេដាយសំរិទ្ធ១០គ្រឿង ។ ក្រសួងការពារជាតិដែលស្ថិតនៅចំណាតថ្នាក់លេខ៣ ជាបណ្ដោះអាសន្ននោះមានមេដាយសរុបចំនួន ២៩គ្រឿងគឺមេដាយមាស ៩គ្រឿង មេដាយប្រាក់ ១១គ្រឿង និងមេដាយសំរិទ្ធ ៩គ្រឿង ។

14956046_1134831466604213_472860270051712921_n

លោកជា ប៊ុនហេងប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃទទួលស្គាល់ថាពេលនេះចំនួនមេដាយរបស់អង្គភាពលោកធ្លាក់មកនៅលេខ ២ ហើយ នេះក៏ព្រោះតែក្រសួងមហាផ្ទៃមានប្រភេទកីឡាដាក់ឲ្យប្រកួតតិចជាងរាជធានីភ្នំពេញដូច្នេះហើយទើបបានមេដាយតិចជាងបែបនេះ។ យ៉ាងណាក៏ដោយ គេសង្កេតឃើញថា ក្រុមកីឡាមកពីខេត្តចំនួន ៧ ផ្សេងទៀតមិនទាន់ទទួលបានមេដាយអ្វីនៅឡើយទេដូចជា ខេត្តកំពង់ស្ពឺ, ពោធិ៍សាត់, បន្ទាយមានជ័យ, ប៉ៃលិន, ព្រះវិហារ, រតនគីរី និងត្បូងឃ្មុំ៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ