ក្រុមសៀមរាប ណាត់ជួប រាជធានីភ្នំពេញ ថ្ងៃស្អែកដើម្បីសម្រេចវាសនាគ្រងជើងឯកកីឡាជាតិ

ភ្នំពេញ៖ នៅទីបំផុតទៅគេបានរកឃើញក្រុមពីរហើយដែលនឹងត្រូវដឹកដៃគ្នាឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃប្រភេទកីឡាបាល់ទាត់បុរសនៅក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១ ឆ្នាំ២០១៦នេះ។ ក្រុមទាំងពីរក៏នឹងត្រូវជួបគ្នានៅវេលាម៉ោង ៦ ល្ងាច ថ្ងៃទី៤ ខែវិច្ឆិកា ស្អែកនេះនាពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីប្រជែងគ្នាដណ្តើមយកតំណែងជើងឯកប្រចាំការប្រកួតដ៏ធំរៀងរាល់ ២ ឆ្នាំម្តងនេះ។

14670832_1319196948131073_7306930151294806639_n
អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ក្រុមបាល់ទាត់ខេត្តសៀមរាបដែលកំពុងតែឡើងជើងនេះ គឺជាក្រុមដ៏លេចធ្លោជាងគេក្នុងចំណោមក្រុមបាល់ទាត់នៃបណ្តាខេត្តនានា ខណៈដែលក្រុមនេះទើបតែបានបំបាក់ក្រុមកំពង់ចាម ៤-០ កាលពីម្សិលមិញ ថែមទាំងធ្លាប់បានលត់ក្រុម U-21 របស់ក្លឹបក្រសួងការពារជាតិរហូតដល់ ៩-១ ឯណោះ។ ជារួមក្រុមខ្លាំងមួយនេះរក្សាបានកំណត់ត្រាជ័យជម្នះដ៏ល្អសឹងមិនគួរឱ្យជឿដោយបានយកឈ្នះក្រុមកំពង់ឆ្នាំង ៨-១, ឈ្នះក្រុមរតនគីរី ១០-១ និង ឈ្នះក្រុមកំពត ៣-១ ផងដែរ៕

14910337_1322548567795911_7371728144226060920_n

អត្ថបទ៖ មករា

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ