មីយ៉ាន់ម៉ា បាត់បង់ខ្សែការពារ ២ រូប ស្របពេល AFF Suzuki Cup កាន់តែខិតជិតមកដល់

មីយ៉ានម៉ា៖ យោងតាមការចុះផ្សាយរបស់គេហទំព័រ footballchannelasia បានឱ្យដឹងថា ក្រុមបាល់ទាត់ជម្រើសជាតិមីយាន់ម៉ា ដែលជាម្ចាស់ផ្ទះនៃការប្រកួតជម្រុះតាមពូលក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2016 នោះកំពុងតែជួបទុក្ខធំដោយសារតែការអវត្តមានខ្សែការពារដ៏សំខាន់ ២ រូបខណៈដែលពួកគេកំពុងតែកំពុងញាុំញីដោយរបួសនោះ។  ដំបូងឡើយខ្សែការពារ Zaw Lin របស់ក្លឹប Shan United បានបញ្ជាក់ថា រូបគេមិនអាចចូលរួមជាមួយមិត្តរួមក្រុមសម្រាប់ការប្រកួតដ៏សំខាន់នេះបានទេ បន្ទាប់ពីបានរងរបួសរួចមក។

wpid-fb_img_1434259060832

បន្ទាប់ពីមកទៀតនេះ វេជ្ជបណ្ឌិតរបស់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ក៏បានប្រកាសឱ្យដឹងថែមទៀតថា ខ្សែការពារមួយរូបទៀតមកពីក្លឹប Yongon United គឺកីឡាករ Aung Zaw ក៏នឹងត្រូវអវត្តមានដែរ ព្រោះគេមានបញ្ហារបួសជង្គង់ខាងឆ្វេង និងត្រូវឆ្លងកាត់ការវះកាត់ក្នុងពេលឆាប់ៗនេះហើយ។ សូមបញ្ជាក់ថា ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ក៏ស្ថិតនៅេពូល B ជាមួយកម្ពុជា ម៉ាឡេសុី និងវៀតណាមដែរ ហើយក្រុមទាំងពីរក៏នឹងត្រូវជួបគ្នានៅថ្ងៃទី២៤ ខែវិច្ឆិកា នៅកីឡដ្ឋាន Thuwunna YTC Stadium ក្នុងរដ្ឋធានី Yangon ៕

myanmar3

អត្ថបទ៖ មករា

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ