ប្រ៊ុយណេ សុី ទីម័រខាងកើត ៤-០ ក្នុងព្រឹត្តិការណ៍ AFC Solidarity Cup Malaysia 2016

ម៉ាឡេសុី៖ ក្រុមបាល់ទាត់ជម្រើសជាតិប្រ៊ុយណេ បានផ្តួលក្រុមជម្រើសជាតិទីម័រខាងកើតក្នុងលទ្ធផល ៤-០ កាលពីថ្ងៃទី២ ខែវិច្ឆិកា ម្សិលមិញនេះនៅក្នុងការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់ AFC Solidarity Cup Malaysia 2016 ដែលកំពុងតែប្រព្រឹត្តទៅនៅទីក្រុង Kuching របស់រដ្ឋសារ៉ាវ៉ាក់ នៃប្រទេសម៉ាឡេសុី។ ជ័យជម្នះដ៏ធំនៅក្នុងប្រវត្តិសាស្ត្រនៃវិស័យបាល់ទាត់របស់ប្រទេសសម្បូរប្រេងកាតមួយនេះបានក្លាយជាកត្តាពង្រឹងទឹកចិត្តក្រុមជម្រើសជាតិប្រ៊ុយថែមទៀតក្នុងការប្រកួតប្រជែងនៅព្រឹត្តិការណ៍ថ្មីមួយនេះ បន្ទាប់ពីបានបរាជ័យក្នុងការចូលរួមដណ្តើមពានរង្វាន់ AFF Suzuki Cup 2016 រួចមក។

brunei_rejoice

សូមបញ្ជាក់ថា ការប្រកួត AFC Solidarity Cup Malaysia 2016 នឹងត្រូវចាប់ផ្តើមចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ ខណៈដែលមានការចូលរួមពីបណ្តាក្រុមបាល់ទាត់ជម្រើសជាតិចំនួន ៧ នៅក្នុងទ្វីបអាសុី។ ព្រឹត្តិការណ៍ដែលត្រូវបានរាប់បញ្ចូលជាការប្រកួតដណ្តើមពានរង្វាន់ផ្លូវការមួយរបស់សហព័ន្ធបាល់ទាត់អាសុី (AFC)  នេះក៏មានវត្តមានរបស់ក្រុមចំនួន ៣ នៅតំបន់អាសុីអាគ្នេយ៍ផងដែរ។ ក្រុមទាំង ៧ ត្រូវបែងចែកជា ២ ពូលគឺ៖ ពូល A មាន៖ ណេប៉ាល់, ប្រ៊ុយណេ និង ទីម័រខាងកើត ចំណែកពូល B មាន៖ ស្រីលង្កា, ម៉ាកាវ, ម៉ុងហ្គោលី និង ឡាវ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ