តើតារាល្បីណាខ្លះត្រៀមអង្រួនវេទិកាក្នុងពិធីបិទកីឡាជាតិចុងសប្ដាហ៍នេះ?

ភ្នំពេញ៖ ពិតជាកក្រើកទៀតហើយ ជាមួយនឹងពិធីបិទការប្រកួតកីឡាជាតិ លើកទី១ នាថ្ងៃទី០៥ ខែវិច្ឆិកាចុងសប្ដាហ៍នេះ ។ កាលពីថ្ងៃទី២៨ ខែតុលាកន្លងទៅ សម្រាប់ពិធីបើកការប្រកួតព្រឹត្តិការណ៍កីឡជាប្រវត្តិសាស្ដ្រនេះ បានបញ្ចប់ដោយភាពជោគជ័យ និងកក្រើកម្ដងរួចមកហើយ ដោយមានការបង្ហាញនូវទស្សនីយភាពផ្សេងៗ រួមទាំងវត្តមានកំពូលតារាចម្រៀងដ៏ល្បីលោក ព្រាប សុវត្ថិ និងកញ្ញា ឱក សុគន្ធកញ្ញា ដែលបានចូលរួមបង្កើនបរិយាកាសឲ្យកាន់តែអស្ចារ្យផងដែរ  ។

14753816_1135520386496457_5542014922326990418_o

ប៉ុន្ដែសម្រាប់ពិធីបិទការប្រកួតជាផ្លូវការនាចុងសប្ដាហ៍នេះ គឺមិនមានវត្តមានលោក ព្រាប សុវត្ថិ និងកញ្ញា ឱក សុគន្ធកញ្ញា នោះទេ តែជំនួសមកវិញដោយតារាចម្រៀង និងតារាកំប្លែងដ៏ល្បីក្នុងប្រទេសកម្ពុជា ២រូបផ្សេងទៀត មកបង្កភាពសប្បាយរីករាយដល់អ្នកគាំទ្រ គឺលោក ខេមរៈ សេរីមន្ដ និងនាយ ពាក់មី ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ។

img_7768-copy

ឯកឧត្តម វ៉ាត់ ចំរើន បានឲ្យដឹងថា តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មសាន់ដេលោក ខេមរៈ សេរីមន្ដ និងតារាកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ CTN នាយ ពាក់មី  ត្រូវបានអញ្ជើញចូលរួមជាពិសេសក្នុងពិធីបិទការប្រកួតកីឡាជាតិ លើកទី១ ។ លើសពីនេះ ក៏នឹងមានការរៀបចំបន្ថែមនូវការបាញ់ភ្លើងកាំរស្មីបញ្ចេញរាល់សកម្មប្រកួតរបស់កីឡាទាំង ១៥ប្រភេទ ដែលចូលរួមយុទ្ធនាក្នុងព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ដ្រនេះទៀតផង ។

10610789_1567361400158394_291517936388918490_n

តាមរយៈការខិតខំប្រឹងប្រែងរៀបចំបែបនេះ ឯកឧត្តមរំពឹងយ៉ាងមុតមាំថា ពិធីបិទការប្រកួតនេះ នឹងមានមហាជនចូលរួមច្រើនមិនចាញ់ថ្ងៃបើកការប្រកួតឡើយ ហើយលោកក៏បានបញ្ជាក់ជាថ្មីផងដែរថា រាល់ការចូលរួមមិនតម្រូវមានការលក់សំបុត្រ ឬទិញសំបុត្រចូលរួមនោះទេ គឺបើកជំហរការចូលរួមដោយសេរី ដើម្បីផ្ដល់ឱកាសឲ្យយុវជនបានស្គាល់វិស័យកីឡា និងរួមគ្នាជំរុញវិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើនផងដែរ ។

14479683_287100088350871_4560769162682698704_n

គួរបញ្ជាក់ថា ពិធីបិទការប្រកួតកីឡាជាតិ លើកទី១ នៅថ្ងៃទី០៥ ខែវិច្ឆិកានេះ ក៏នឹងទទួលបានការផ្ដល់កិត្តិយសអញ្ជើញចូលរួមដ៏ខ្ពងខ្ពស់ជាថ្មីពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ ចំណែកកម្មវិធីធំៗមួយចំនួន ដែលត្រៀមបង្ហាញក្នុងឱកាសនោះ ភាគច្រើនគឺរក្សាដូចកាលពីពិធីបើកការប្រកួតដែរ រួមទស្សនីយភាពកីឡា វប្បធម៌ និងសិល្បះ ការបង្ហាញនូវក្បួនកីឡាល្បុក្កតោរបស់ក្រុមកងទ័ព និងសិស្សសាលា ការបាញកាំជ្រួច និងការពន្លត់ភ្លើងគប់ជាដើម ៕

មតិយោបល់

Sponsor

អត្ថបទថ្មីៗ