ឌុម កែវដា អាចផ្តូលអ្នកប្រដាល់ថៃដើម្បីគ្រងខ្សែក្រវាត់ និងប្រាក់ ៥.០០០ដុល្លារ បានទេនៅថ្ងៃសៅរ៍នេះ?

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់ស្រាបៀកម្ពុជាលើសង្វៀនអាស៊ីអាគ្នេយ៍ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី២០ ខែសីហាមកនោះនឹងត្រូវប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខនេះ ។ ដោយកីឡាករឌុម កែវដា មកពីក្លិបម្កុដរាជសីហ៍ត្រូវប្រជែងជាមួយអ្នកប្រដាល់ថៃ Phayak Lek នៅវគ្គផ្ដាច់ព្រ័ត្រនេះ ។ កាលពីការប្រកួតសន្សំពិន្ទុ កែវដា បានយកឈ្នះអ្នកប្រដាល់ថៃ Phayak Lek រូបនេះនៅទឹកទី១ តែនៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រនេះមិនទាន់ប្រាកដថារូបគេអាចមានសំណាងដូចមុននោះទេ ។ កីឡាកររូបនេះមានប្រវត្តិប្រកួតចំនួន ៧៥ដង ឈ្នះ ៦២ដង ចាញ់ ១១ដង និងស្មើពិន្ទុ ២ដង ហើយសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍នេះ៤ ប្រកួតរបស់គេបានទទួលជ័យជម្នះទាំង ៤ ប្រកួតតែម្តង ។

dum-keo-da-vs-phayak-lek

ចំពោះអ្នកប្រដាល់ថៃ Phayak Lek វិញមានប្រវត្តិប្រកួតចំនួន ៧២ដង ឈ្នះ ៦០ដង ចាញ់ ១២ដង ហើយនៅក្នុងការប្រកួតក្នុងព្រឹត្តិការណ៍នេះ ៤ប្រកួតរបស់គេបានឈ្នះ ៣ ប្រកួត និង ចាញ់១ ប្រកួតពោលគឺចាញ់កីឡាករ ឌុម កែវដានេះឯង ។ ក្នុងដំណាក់កាលនេះ អ្នកប្រដាល់ទាំង ២ រូបសុទ្ធតែខិតខំហ្វឹកហាត់យ៉ាងស្វិតស្វាញដើម្បីប្រជែងយកខ្សែក្រវាត់ដែលមានប្រាក់រង្វាន់អមចំនួន៥.០០០ដុល្លារ តែបើចាញ់បានតែ៣.០០០ដុល្លារប៉ុណ្ណោះ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ