ឈុន បញ្ញា ឬ លីន វិបុល ដែលនឹងក្លាយជាម្ចាស់ខ្សែក្រវាត់ TV5 Boxing Knock-out ?

ភ្នំពេញ៖ គូប្រកួតដណ្ដើមតំណែងជាជើងឯក TV5 Boxing Knock-out បានរកឃើញហើយ ដោយអ្នកប្រដាល់ឈុន បញ្ញា មកពីក្លិបរ៉ាហាប់ស្វាយប៉ាកត្រូវជួបជាមួយកីឡាករ លីន វិបុល មកពីក្លិបបូរីរាជសីហ៍មានរិទ្ធ ។ ឈុន បញ្ញាកាលជុំទី១ បានឈ្នះចៅ រស់ ក្លិបសុភានូមានជ័យដោយពិន្ទុ លុះនៅជុំទី២ បានបន្តឈ្នះហេង ពន្លឺ របស់ក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងដោយពិន្ទុ ហើយនៅជុំទី៣ បានឈ្នះម៉ន វន្នី មកពីក្លិបការិយាល័យទី៥ កងទ័ជើងគោកដោយពិន្ទុ និង វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានឈ្នះកីឡាករស្រៀង ទិតធិ របស់ក្លិបសម្បត្តិគុនខ្មែរដោយពិន្ទុ ។

chhun-panha-vs-lin-vibol

ចំពោះលីន វិបុល វិញនៅជុំទី១ ឈ្នះ ថាន រ៉ាឌី របស់ក្លិបតាព្រហ្មមានជ័យដោយពិន្ទុ ក្នុងជុំទី២ បានឈ្នះពេជ្រ សាម៉ុន មកពីក្លិបសម្រែករាជសីហ៍ខេត្តបន្ទាយមានជ័យដោយពិន្ទុ លុះជុំទី៣ ឈ្នះប៊ុន សុធា មកពីសមាគមប្រដាល់ក្រសួងការពារជាតិដោយពិន្ទុ និង វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឈ្នះមាឃ សុវណ្ណារ៉ា របស់ក្លិបខេត្តរតនគីរីដោយពិន្ទុ៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ