សមាគមបាល់ទាត់ថៃ អនុញ្ញាត្តឱ្យអ្នកគាំទ្រស្រែកហ៊ោតាមធម្មតាក្នុងជំនួបជាមួយអូស្ត្រាលីនៅថ្ងៃទី១៥ នេះ

បាងកក៖ សមាគមបាល់ទាត់នៃប្រទេសថៃ បានឱ្យដឹងថា ក្រុមអ្នកគាំទ្រទាំងអស់នឹងអាចចូលរួមទស្សនាក៏ដូចជាស្រែកហ៊ោលើកទឹកចិត្តបានតាមធម្មតានៅក្នុងជំនួបរវាងក្រុមជម្រើសជាតិថៃ និង អូស្ត្រាលី ក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកប្រចាំតំបន់អាសុី (World Cup Qualifier 2018) នាថ្ងៃទី១៥ ខែវិច្ឆិកា ខាងមុខនេះ។ ការផ្លាស់ប្តូរនេះ បានធ្វើឡើងបន្ទាប់ពីមានការសម្រេចពីគណៈរដ្ឋមន្ត្រីនៃប្រទេសថៃកាលពីថ្ងៃទី១ ខែវិច្ឆិកា ម្សិលមិញរួចមក។

crazy-olympic-fans-in-rio-b48a98ac3b30ddf7-1

សូមបញ្ជាក់ថា នាពេលកន្លងមកសាមាគមបាល់ទាត់ថៃ ធ្លាប់បានលើកឡើងនូវសំណើរមួយចំនួនដូចជាការលើកពេលប្រកួត ការផ្លាស់ប្តូរទីប្រកួត ក៏ដូចជាការប្រកួតក្នុងលក្ខណៈបិទដោយមិនអនុញ្ញាត្តឱ្យអ្នកគាំទ្រចូលរួមទស្សនាជាដើម ខណៈដែលព្រះរាជាណាចក្រមួយនេះកំពុងតែស្ថិតក្នុងដំណាក់កាលនៃការកាន់ទុក្ខជាតិ ក្រោយពីព្រះមហាក្សត្ររបស់ខ្លួនបានសោយទិវង្គតនោះ។ យ៉ាងណាក៏ដោយ បន្ទាប់ពីពិនិត្យឃើញថានៅថ្ងៃទី១៥ ខែវិច្ឆិកា ខាងមុខបានឆ្លងផុតពីឱសានវាទនៃការកាន់ទុក្ខជាផ្លូវការដែលមានរយៈពេល ៣០ ថ្ងៃហើយនោះ គណៈរដ្ឋមន្ត្រីនៃប្រទេសថៃក៏បានអនុញ្ញាត្តឱ្យមានការប្រកួត និងការចូលរួមទស្សនាបានតាមធម្មតាវិញ។

20181011-wc2018qf-iraq-vs-thailand-2

គួររំលឹកផងដែរថា ក្រុមជម្រើសជាតិថៃមិនទាន់ទទួលបានជ័យជម្នះនៅឡើយទេនៅក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកប្រចាំតំបន់អាសុីនេះ ស្របពេលដែលក្រុមជម្រើសជាតិអូស្រ្តាលីកំពុងឈនៅលេខ២ ក្នុងពូល B ហើយក្រុមទាំងពីរនៅត្រូវជួបគ្នានៅកីឡដ្ឋាន Rajamagala National Stadium នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ ។

20161029-3_5061
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិថៃដែលត្រូវបានស្គាល់ថាជាក្រុមដ៏ខ្លាំងមួយក្នុងតំបន់អាស៊ានមិនទទួលបានលទ្ធផលគាប់ប្រសើរឡើយនៅក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក (World Cup Qualifier 2018) តំបន់អាសុីនេះ ដោយចាញ់ទាំង ៤ប្រកួតតែម្តងពោលគឺបានបរាជ័យក្រោមថ្វីជើងក្រុមអារ៉ាប៊ីសាអូឌីត ១-០ រួចបន្តចាញ់ក្រុមសាម៉ូរ៉ៃជប៉ុន ២-០ នៅក្នុងដីខ្លួនឯង បន្ទាប់មកបរាជ័យសារជាថ្មីជាមួយក្រុមអារ៉ាប់រួម ៣-១ មុននឹងបន្តចាញ់ក្រុមអុីរ៉ាក់ ៤-០ កាលពីខែតុលាកន្លងទៅ ៕

20161029-3_2026

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ