CV11 ទទួលបានការកោតសរសើរពីគ្រូបង្វឹកជប៉ុន បន្ទាប់ពីចូលហ្វឹកហាត់ព្រឹកមិញ!

ជប៉ុន៖ យោងតាមការបញ្ជាក់របស់លោក បែ មករា អ្នកចាត់ការទូទៅក្លឹបបាល់ទាត់បឹងកេតអង្គរ ទៅកាន់គេហរទំព័រសប្បាយ បានឱ្យដឹងថា ខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា បានទទួលនូវការកោតសរសើរជាខ្លាំងពីសំណាក់គ្រូបង្វឹករបស់ក្លឹប Fujieda MYFC ដែលជាសមាជិកក្របខណ្ឌលីគលំដាប់ទី៣ របស់ជប៉ុន បន្ទាប់ពីកីឡាកររូបនេះទាត់បញ្ចូលទីបាន ៣ គ្រាប់នៅក្នុងការហ្វឹកហាត់កាលពីព្រឹកមិញនេះ។

14876594_455770954593653_7757872855231178994_o
យ៉ាងណាក៏ដោយ គ្រូបង្វឹកជប៉ុនរូបនោះក៏បានលើកឡើងដែរថា ចាន់ វឌ្ឍនាកា នៅមានបញ្ហាក្នុងការការពារ បើទោះបីជារូបគេមានទេពកោសល្យខាងប្រយុទ្ធក៏ពិតមែន។ សូមបញ្ជាក់ថា បេសកកម្មលើកនេះ គឺស្ថិតក្រោមការដឹកនាំដោយលោក បែ មករា អ្នកចាត់ការទូទៅនៃក្លឹបបឹងកេតអង្គរ ហើយលោកបានបញ្ជាក់ឲ្យថា ដំណើរទស្សនៈកិច្ច និងហ្វឹកហាត់នេះ គឺមានរយៈពេលមួយសប្ដាហ៍ ដោយនឹងចាប់ផ្ដើមហ្វឹកហាត់ជាមួយក្លឹបបាល់ទាត់ជប៉ុនខាងលើនៅថ្ងៃនេះ ហើយវាជាឱកាសដ៏ល្អ សម្រាប់កីឡាករវ័យក្មេងកម្ពុជារូបនេះ សិក្សាពីបច្ចេកទេសថ្មីៗ ជាមួយប្រទេសរីកចម្រើនផ្នែកបាល់ទាត់នេះផងដែរ៕

14883626_455770937926988_1387591602895179239_o

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ