កីឡាជាតិ៖ មេដាយរបស់ក្រសួងមហាផ្ទៃកើនដល់ ៣៧គ្រឿងហើយ

ភ្នំពេញ៖ គិតត្រឹមល្ងាចថ្ងៃទី១ ខែវិច្ឆិកាម្សិលមិញនេះក្រុមកីឡារបស់ក្រសួងមហាផ្ទៃបន្តស្ថិតនៅកំពូលតារាងក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិដដែលខណៈដែលចំនួនមេដាយបានបន្តកើនឡើងដល់ ៣៧ គ្រឿងហើយ។ តាមតារាងមេដាយផ្លូវការដែលផ្ដល់ដោយនាយកដ្ឋានអប់រំកាយ និងកីឡា ឃើញថាក្នុងចំណោមមេដាយទាំង៣៧ គ្រឿងរបស់ក្រសួងមហាផ្ទៃនោះមានមេដាយមាស ២២គ្រឿង មេដាយប្រាក់ ៥គ្រឿង និង មេដាយសំរិទ្ធ ១០គ្រឿង ។

14859862_937707456333471_2601556751659835003_o

រាជធានីភ្នំពេញបានមេដាយសរុបចំនួន ៣៨គ្រឿងដែលក្នុងនោះចំនួនមេដាយមាស ១៤គ្រឿង មេដាយប្រាក់ ១៦គ្រឿង និងមេដាយសំរិទ្ធ ៨គ្រឿង ចំណែកក្រុមកីឡាក្រសួងការពារជាតិដែលឈរនៅលំដាប់ទី ៣នោះបានមេដាយសរុបចំនួន ២៩គ្រឿងដែលក្នុងនោះមេដាយមាសចំនួន ៩គ្រឿង មេដាយប្រាក់ ១១គ្រឿង និង មេដាយសំរិទ្ធ ៩គ្រឿង ។ ខេត្តតាកែវឈរនៅលំដាប់ទី ៤ជាបណ្ដោះអាសន្នដោយបានមេដាយសរុប ១៣គ្រឿងគឺមាស ៨គ្រឿងប្រាក់ ២គ្រឿង និង សំរិទ្ធ៣គ្រឿង ។ ខេត្តកំពតបានធ្លាក់ដល់លំដាប់ទី ៥ដោយបានមេដាយសរុប ១៩គ្រឿងគឺមាស ៧គ្រឿង ប្រាក់ ៦គ្រឿង និង សំរិទ្ធ ៦គ្រឿង ។ ខេត្តកំពង់ឆ្នាំងបានមេដាយសរុបចំនួន១១គ្រឿងគឺមាស៥គ្រឿង ប្រាក់៤គ្រឿង និងសំរិទ្ធ២គ្រឿង ។

???????????????????????? ????? ?????? ???????? ?????????? ??????

ខេត្តដែលមិនទាន់បានមេដាយនោះមានកំពង់ស្ពឺ ត្បូងឃ្មំ បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ ព្រះវិហារ និងខេត្តរតនគីរី ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ