UEFA Champions League: លទ្ធផលនៃការប្រកួតពូល A ដល់ពូល D

ការប្រកួតពារនង្វាន់ UEFA Champions League រដូវកាល ២០១៦-២០១៧ សប្តាហ៍ទី ៤ ពូល A, B, C និងពូល D បានបញ្ចប់កាលពីយប់មិញនេះ។

សម្រាប់ការប្រកួតនៅយប់មិញនេះ ក្លឹបជើងឯកនៃលីកកំពូលប្រទេសបារាំង PSG បានយកឈ្នះលើក្លឹប Basel ក្នុងលទ្ធផល⁣⁣⁣ ២-១ ខណៈក្លឹប Arsenal ទទួលបានជ័យជម្នះក្នុងការប្រកួតដ៏តានតឹងទៅលើក្លឹប Ludogorets Razgrad ក្នុងលទ្ធផល ៣-២ ក្នុងការប្រកួត UEFA Champions League ជាមួយនឹងគ្រាប់បាល់ដ៏ល្អរបស់កីឡករ Ozil⁣។

ចំណែកឯក្លឹប Barcelona វិញបានទទួលបរាជ័យក្រោមថ្វីដៃរបស់ក្លឹប Manchester City ក្នុងលទ្ធផល ៣-១ ស្របពេលដែលក្លឹប Monchengladbach បានត្រឹមស្មើគ្នាជាមួយក្លឹប Celtic ក្នុងលទ្ធផល ១-១។

រីឯក្លឹបជើងឯកនៅ Bundesliga ក្លឹប Bayern Munich បានយកឈ្នះលើក្លឹប PSV ក្នុងលទ្ធផល ២-១ ខណៈក្លឹប Atl. Madrid បន្តជ័យជម្នះដោយបានយកឈ្នះលើក្លឹប Rostov ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតកាលពីយប់មិញនេះ។ ខាងក្រោមជាលទ្ធផលនៃការប្រកួតពូល A ដល់ពូល D៕

round-4-a-to-d

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ