មីយ៉ាន់ម៉ា ម៉ាឡេសុី និង វៀតណាម ចែកជើងគ្នាប្រកួតកម្តៅសាច់ដុំ មុន AFF Suzuki Cup 2016 ចូលមកដល់

អាស៊ាន៖ នៅសល់មិនដល់ ៣ សប្តាហ៍ផង ការប្រកួតវគ្គជម្រុះពូលនៃព្រឹត្តិការណ៍ AFF Suzuki Cup 2016 នឹងត្រូវចាប់ផ្តើមហើយ ខណៈដែលក្រុមជម្រើសជាតិកម្ពុជាស្ថិតនៅក្នុងពូល B ជាមួយក្រុមជម្រើសជាតិវៀតណាម ម្ចាស់ផ្ទះមីយ៉ាន់ម៉ា និងម៉ាឡេសុី។ ជាមួយគ្នានេះដែរ ក្រៅពីការប្រកួតមិត្តភាពក្នុងស្រុកជាមួយក្រុមភ្នំពេញក្រោននៅថ្ងៃទី៧ ខែវិច្ឆិកា ហើយនោះ ក្រុមកម្ពុជាក៏នឹងត្រូវចេញទៅប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិសិង្ហបុរីនៅថ្ងៃទី១៣ ខែវិច្ឆិកា ខាងមុខផងដែរ។

wpid-fb_img_1434259060832

ទន្ទឹមនឹងនេះ ក្រុមជម្រើសជាតិ ៣ ផ្សេងទៀតដែលជាគូប្រជែងរបស់កម្ពុជា ក៏កំពុងតែចែកជើងគ្នាដើម្បីធ្វើការប្រកួតកម្តៅសាច់ដុំរៀងៗខ្លួន ក្នុងគោលដៅដើម្បីពង្រឹងសមត្ថភាពប្រជែងយកជ័យជម្នះក្នុងការប្រកួតដណ្តើមពានរង្វាន់ដ៏ធំប្រចាំតំបន់អាសុីអាគ្នេយ៍នេះ។ សម្រាប់ក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា នឹងធ្វើការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិឥណ្ឌូនេសុីនៅថ្ងៃទី៤ ខែវិច្ឆិកា ខណៈដែលក្រុមជម្រើសជាតិវៀតណាម នឹងកម្តៅសាច់ដុំជាមួយក្រុមឥណ្ឌូនេសុីដែរ នៅថ្ងៃទី៨ មុននឹងជួបក្រុម Avispa Fukuoka របស់ជប៉ុន នៅថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខ។ ចំណែកឯ ក្រុមជម្រើសជាតិម៉ាឡេសុីវិញ នឹងជួបជាមួយក្រុម Papua New Guinea នៅថ្ងៃទី១៤ ខែវិច្ឆិកា ពោលគឺ ៦ថ្ងៃមុនការប្រកួតជម្រុះជាមួយក្រុមកម្ពុជាឈានចូលមកដល់៕

150520_170255_881

download

អត្ថបទ៖ មករា

 

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ