ក្លឹបជើងឯកលីគកំពូលកូរ៉េខាងត្បូង ប្រកាសចង់បានខ្សែបម្រើឆ្នើមសញ្ជាតិវៀតណាម Luong Xuan Truong

កូរ៉េខាងត្បូង៖ ក្លឹបបាល់ទាត់ Jeonbuk Hyundai Motors របស់ប្រទេសកូរ៉េខាងត្បូងបានប្រកាសឱ្យដឹងពីបំណងក្នុងការចង់បានកីឡាករវ័យក្មេង Luong Xuan Truong សញ្ជាតិវៀតណាមដើម្បីចូលរួមមកជួយក្លឹបក្នុងការការពារតំណែងជើងឯកលីគកំពូលកូរ៉េខាងត្បូង (K-League) នារដូវកាលថ្មីនេះ។ មិនត្រឹមតែប៉ុណ្ណោះ ក្លឹប Jeonbuk ក៏បានសន្យាថានឹងអនុញ្ញាត្តរូបគេបានចូលលេងនៅក្នុងក្រុមឈុតធំថែមទៀតផង។

xuan-truong
សូមបញ្ជាក់ថា ខ្សែបម្រើវ័យ ២១ ឆ្នាំរូបនេះបច្ចុប្បន្នកំពុងលេងឱ្យក្លឹប Incheon United នៅក្នុងប្រទេសកូរ៉េខាងត្បូងដែរ តាមរយៈកិច្ចសន្យាខ្ចីជើងពីក្លឹប Hoang Anh Gia Lai របស់វៀតណាម ហើយរូបគេគឺជាកីឡាករទី៤ នៅក្នុងតំបន់អាស៊ាន ដែលបានចូលលេងក្នុងក្របខណ្ឌ K-League របស់កូរ៉េគិតចាប់ពីឆ្នាំ១៩៨៤ មក ជាមួយគ្នានេះដែរ រូបគេក៏ជាសមាជិកក្រុមជម្រើសជាតិវៀតណាមផងដែរ ។
xt-1
យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថា បំណងរបស់ក្លឹប Jeonbuk Hyundai Motors នេះអាចបានសម្រេចឬយ៉ាងណានោះទេ ដោយសារតែក្លឹប Incheon United បានប្រកាសរួចហើយថា នឹងមិនអនុញ្ញាត្តឱ្យខ្សែបម្រើរូបនេះចេញទៅលេងឱ្យក្លឹបបាល់ទាត់ដទៃទៀតនៃលីគកំពូលកូរ៉េ (K-League) នោះឡើយ ខណៈដែលកិច្ចសន្យាខ្ចីជើងរបស់គេនឹងមានសុពលភាពរហូតដល់បញ្ចប់រដូវកាលឆ្នាំ២០១៧ ឯណោះ៕

tam-su-cua-xuan-truong-ve-incheon-united
អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ