ក្លឹបឡាវ Lanexang United ទិញអតីតកីឡាករ U-19 អូស្ត្រាលី ដើម្បីត្រៀម​ Toyota Mekong Club Championship 2016

ភ្នំពេញ៖ ជើងឯកលីគកំពូលនៃប្រទេសឡាវ គឺក្លឹប Lanexang United ទើបតែបានទិញអតីតកីឡាករ U-19 អូស្ត្រាលីដែលកំពុងលេងនៅក្លឹប Kamphaeng Phet FC នៅប្រទេសថៃដើម្បីមកចូលរួមជួយក្លឹបសម្រាប់ការប្រកួតពាន Toyota Mekong Club Championship 2016 ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែ វិច្ឆិកាខាងមុខនេះ ក៏ដូចជាដើម្បីជាកម្លាំងបន្ថែមសម្រាប់ព្រឹត្តិការណ៍ AFC Cup ផងដែរ ។

14543897_1055068661275393_6429910125181842593_o

ខ្សែការពារ Aaron Evans គឺជាកីឡាករវ័យក្មេងមួយរូបដែលធ្លាប់លេងនៅក្លឹប Tai Po FC របស់ហុងកុង មុននឹងផ្ទេរមកក្លឹប Kamphaeng Phet FC ដែលលេងនៅលីគលំដាប់ទី៣ របស់ប្រទេសថៃកាលពីឆ្នាំ២០១៥ កន្លងទៅ។ មិនត្រឹមតែប៉ុណ្ណោះកីឡាករវ័យ ២១ ឆ្នាំរូបនេះ បានបង្ហាញនូវទម្រង់លេងដ៏ល្អ ដោយបានជួយឱ្យក្លឹប Kamphaeng Phet FC បានឡើងដល់វគ្គ ៨ ក្រុមចុងក្រោយនៃការប្រកួត Regional Champions League របស់ថៃ និងជាហេតុធ្វើឱ្យថ្នាក់ដឹកនាំក្លឹបឡាវ Lanexang United មានការចាប់អារម្មណ៍យ៉ាងខ្លាំងនឹងសម្រេចទិញយករូបគេឱ្យមកចូលរួមជាមួយក្លឹបជើងឯកប្រចាំប្រទេសឡាវនេះតែម្តង។ ជាងនេះទៅទៀត Aaron Evans ក៏ជាអតីតសមាជិកក្រុម U-19 ជម្រើសជាតិអូស្ត្រាលីថែមទៀតផង។14908304_10154601204969477_6386879547080607813_n

សូមបញ្ជាក់ថា នៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខនេះ ក្លឹប Lanexang United នឹងត្រូវបើកទ្វារកីឡដ្ឋាន Chao Anouvong Stadium ដើម្បីស្វាគមន៍ក្រុមតំណាងប្រទេសវៀតណាម SHB Đà Nẵng FC សម្រាប់ការប្រកួតវិលជុំនៃព្រឹត្តិការណ៍ Toyota Mekong Club Championship 2016 មុននឹងចេញទៅជួបក្រុម Yadanarbon FC របស់មីយ៉ាន់ម៉ា នៅថ្ងៃទី២៧ ខែធ្នូជាបន្តទៀត៕

14469428_10154489008364477_2138716008848244192_n

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ