ក្រុមភ្នំពេញក្រោននឹងប្រកួតមិត្តភាពជាមួយក្រុមខេមបូឌានថៃហ្គ័រនៅថ្ងៃស្អែក

អ្នកគាំទ្រទាំងអស់សូមកុំភ្លេចក្រុមឈុតធំភ្នំពេញក្រោននឹងប្រកួតជាលក្ខណៈមិត្តភាពជាមួយក្រុមខេមបូឌានថៃហ្គ័រនៅថ្ងៃស្អែក វេលាម៉ោង ៤ រសៀល នៅទីលានកីឡដ្ឋាន RSN. អ្នកគាំទ្រទាំងអស់អាចចូលរួមទស្សនាបានដោយស៊េរី។ ក្រុមឈុតធំរបស់ក្លឹបភ្នំពេញក្រោនបានត្រលប់មកហ្វឹកហាត់វិញកាលពីម្សិលមិញបន្ទាប់ពីបានសម្រាកក្រោយត្រលប់មកពីដំណើរកំសាន្ត។ ខ្សែការពារ   ងយ ស្រ៊ីន បានត្រលប់មកចូលរួមហ្វឹកហាត់ជាមួយក្រុមបន្ទាប់ពីរបួស។ ក្រុមយុវជនឈុតធំភ្នំពេញក្រោននឹងប្រកួតមិត្តភាពជាមួយក្រុមបៀលប្រាយនៅកីឡដ្ឋាន RSN នៅរសៀលនេះវេលាម៉ោង ៤។ ថ្ងៃស្អែក (ថ្ងៃសៅរ៍) ក្រុមយុវជនអាយុក្រោម ១៥ ឆ្នាំនឹងប្រកួតជាមួយក្រុម Victory FC វេលាម៉ោង ២ រសៀលនៅទីលានហ្វឹកហាត់នៃកីឡដ្ឋាន RSN។

Friendly Phnom Penh Crown vs Cambodia Tiger

 

អត្ថបទ៖ រិទ្ធី

រូបភាព៖ FB Phnom Penh Crown FC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ