កីឡាជាតិ៖ ក្រុមកីឡាក្រសួងមហាផ្ទៃកំពុងវ៉ាដាច់គេក្នុងបញ្ជីមេដាយមាស

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៣១ ខែតុលា ម្សិលមិញនេះ ឃើញថាក្រុមកីឡាមកពីក្រសួងមហាផ្ទៃកំពុងតែកាន់កាប់មេដាយមាសច្រើនជាងគេនៅក្នុងការប្រកួតកីឡាជាតិដែលកំពុងតែប្រព្រឹត្តទៅនេះពោលគឺមានមេដាយមាសចំនួន ១៦គ្រឿងវ៉ាដាច់ ក្រុមកីឡារាជធានីភ្នំពេញដែលមានចំនួន ១១គ្រឿង និងតាមពីក្រោយដោយក្រសួងការពារជាតិដែលកំពុងមាន ៨គ្រឿងនៅក្នុងដៃ ស្របពេលដែលក្រុមកីឡាខេត្តកំពតក៏មាន ៧ គ្រឿងដែរ។

14753793_933024553468428_109367790499330078_o

យ៉ាងណាក៏ដោយ បើគិតពីចំនួនមេដាយសរុបគឺក្រុមកីឡារាជធានីភ្នំពេញមានចំនួនច្រើនជាងគេគឺមានចំនួន ២៩គ្រឿងរួមមានមេដាយមាស១១ មេដាយប្រាក់១២ និង មេដាយសំរឹទ្ធ៦ ចំណែកក្រុមកីឡាក្រសួងមហាផ្ទៃស្ថិតនៅចំណាត់ថ្នាក់លេខពីរដោយមានមេដាយសរុប២៥ ក្នុងនោះមេដាយមាស១៦ មេដាយប្រាក់៤ និងសំរឹទ្ធ៥ រីឯចំណាត់ថ្នាក់លេខ៣ គឺក្រុមកីឡាក្រសួងការពារជាតិដែលទទួលបាន១៨ គ្រឿង ក្នុងនោះមេដាយមាស៨ មេដាយប្រាក់៥ និង សំរឹទ្ធ៥។ ចំពោះក្រុមកីឡាមកពីតាមបណ្តាខេត្តវិញគឺខេត្តកំពតមានភាពលេខធ្លោជាងគេដោយទទួលបានមេដាយចំនួន១៥ ក្នុងនោះមេដាយមាស៧ ប្រាក់៤ និងសំរឹទ្ធ៤ ផងដែរ។

14877872_1178867828850848_120448036_n

ចំពោះក្រុមកីឡាមកពីខេត្តមួយចំនួនទៀតដូចជា កំពង់ស្ពឺ, ពោធិ៍សាត់, បន្ទាយមានជ័យ, ប៉ៃលិន, ព្រះវិហារ, រតនគីរី, ត្បូងឃ្មុំ និង ខេត្តកែប មិនទាន់ទទួលបានមេដាយអ្វីមួយនោះឡើយ៕

អត្ថបទ៖ មករា

 

Book1 M 31 10.xlsx

មតិយោបល់

Sponsor

អត្ថបទថ្មីៗ