EPL: លទ្ធផល នឹងតារាងពិន្ទុសរុបសប្តាហ៍ទី ១០

ការប្រកួតបាល់ទាត់ English Premier League រដូវកាល ២០១៦-២០១៧ សប្តាហ៍ទី ១០ បញ្ចប់ទៅកាលពីយប់មិញនេះ។ សម្រាប់ការប្រកួតនៅសប្តាហ៍ទី ១០ នេះក្លឹប Sunderland ដែលបើកកីឡដ្ឋាន Stadium of Light របស់ខ្លួនដើម្បីទទួលក្លឹបកាំភ្លើងធំ Arsenal ដោយលទ្ធផលចុងក្រោយក្រុមម្ចាស់ផ្ទះបានចាញ់ក្នុងលទ្ធផល ៤-១។

រីឯការប្រកួតរវាងក្លឹប Manchester United ត្រូវបើកកីឡដ្ឋាន Old Trafford ដើម្បីជួបប្រកួតជាមួយក្លឹប Burnley នោះបានត្រឹមស្មើគ្នា ០-០ ទោះបីជាក្រុមម្ចាស់ផ្ទះរកធ្វើការវាយសម្រុកខ្លាំងប៉ុណ្ណាក៏ដោយ។ ស្របពេលដែលក្លឹប Liverpool បានយកឈ្នះលើ Crystal Palace ក្នុងលទ្ធផល ៤-២។

ចំណែកឯក្លឹប Tottenham ស្មើគ្នាជាមួយក្លឹប Leicester City ១-១ ក្នុងការប្រកួតសប្តាហ៍នេះ ខណៈក្លឹប Manchester City យកឈ្នះលើក្លឹប West Brown ក្នុងលទ្ធផល ៤-០។

ដូចនេះក្រោយការប្រកួតសប្តាហ៍ទី ១០ រួច យើងឃើញថាបច្ចុប្បន្នក្លឹប Manchester City, Arsenal និងក្លឹប Liverpool ឈនៅលេខ ១, ២ និង ៣ ដែលមាន ២៣ ពិន្ទុ ខណៈក្លឹប Chelsea ឈនៅលេខ ៤ មាន ២២ ពិន្ទុ ខណៈក្លឹប Tottenham Hotspur ឈលេខ ៥ មាន ២០ ពិន្ទុ។ ចំណែកឯបាតតារាងវិញគឹមានក្លឹប Hull city, Swansea City និងក្លឹប Sunderland។ ខាងក្រោមជាលទ្ធផល នឹងតារាងពិន្ទុសរុបសប្តាហ៍ទី ១០៕

week-10

947028_1482196628471414_2666412595865488328_n

អត្ថបទ៖ រិទ្ធី
រូបភាព៖ Premier League

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ