ចាន់ វឌ្ឍនាកា ចេញទៅហាត់ជាមួយក្លឹបមួយនៅជប៉ុនកាលពីយប់មិញ!

ភ្នំពេញ៖ ខ្សែប្រយុទ្ធដ៏មានប្រជាប្រិយភាពរបស់ក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកាបានធ្វើដំណើរទៅដល់ប្រទេសជប៉ុនហើយ បន្ទាប់ពីចាកចេញពីប្រទេសកម្ពុជា កាលពីរាត្រីថ្ងៃទី៣១ ខែតុលាម្សិលមិញ ដើម្បីធ្វើទស្សនៈកិច្ច និងហ្វឹកហាត់រយៈពេលមួយសប្ដាហ៍នៅទីនោះ តាមការអញ្ជើញរបស់ក្លឹប Fujieda MYFC ដែលជាសមាជិកក្របខណ្ឌលីគលំដាប់ទី៣ របស់ជប៉ុន ។

14604846_1791852631091538_7258724676810724851_n

បេសកកម្មលើកនេះ គឺដឹកនាំដោយលោក បែ មករា អ្នកចាត់ការទូទៅនៃក្លឹបបឹងកេតអង្គរ ហើយលោកបានបញ្ជាក់ឲ្យថា ដំណើរទស្សនៈកិច្ច និងហ្វឹកហាត់នេះ គឺមានរយៈពេលមួយសប្ដាហ៍ ដោយនឹងចាប់ផ្ដើមហ្វឹកហាត់ជាមួយក្លឹបបាល់ទាត់ជប៉ុនខាងលើនៅថ្ងៃនេះ ហើយវាជាឱកាសដ៏ល្អ សម្រាប់កីឡាករវ័យក្មេងកម្ពុជារូបនេះ សិក្សាពីបច្ចេកទេសថ្មីៗ ជាមួយប្រទេសរីកចម្រើនផ្នែកបាល់ទាត់នេះផងដែរ ។

14906835_1144135148966899_1690829878445006295_n

ប៉ុន្ដែការចេញទៅហ្វឹកហាត់នៅជប៉ុនស្ងាត់ៗបែបនេះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួន មានការងឿងឆ្ងល់ ហើយបានចោទសួរទៀតថា  តើអាចជាការដោះដូកីឡាករ ឬយ៉ាងណា? ពាក់ព័ន្ធនឹងបញ្ហានេះ លោក បែ មករា ក៏បានលើកឡើងមុនចេញដំណើរទៅជប៉ុនយប់មិញដែរ គឺគ្រាន់តែជាឱកាសសិក្សារួមគ្នា លើផែនការដោះដូរកីឡាកររវាងក្លឹប Fujieda MYFC ជាមួយក្លឹបបឹងកេត ដើម្បីសមត្ថភាពកីឡាករក្លឹបទាំងពីរបន្ថែមប៉ុណ្ណោះ ។

14241418_1789297507974416_3639193224657634453_o

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៥កន្លងទៅ មានក្លឹបមួយនៅប្រទេសជប៉ុន បានទាក់ទងជាមួយក្លឹបបឹងកេតអង្គររបស់កម្ពុជា ចង់បានកីឡាករ ចាន់ វឌ្ឍនាកា ដោយបានមកចរចាម្ដងជាពីរដង តែមិនទទួលបានលទ្ធផលឡើយ ដោយសារលក្ខខណ្ឌមិនត្រូវគ្នា ។ ដោយហេតុនេះ តើការចេញទៅហាត់នៅជប៉ុនលើកនេះ អាចជាភ្លើងខៀវ សម្រាប់ វឌ្ឍនាកា ចេញទៅលេងក្រៅប្រទេស ឬយ៉ាងណា? ដូច្នេះសូមកុំភ្លេចរង់ចាំព័ត៌មានលម្អិតនាពេលក្រោយបន្ថែមទៀត ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ