សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យ​ក្រុមហ៊ុននានាជួយឧបត្តម្ភវិស័យកីឡានៅកម្ពុជាបន្ថែមទៀត

ភ្នំពេញ៖ នៅក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី១  កាលពីយប់ថ្ងៃទី២៨ ខែតុលាកន្លងទៅថ្មីៗនេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំពាវនាវឱ្យបណ្ដាក្រុមហ៊ុនឯកជននានាបន្តជួយឧបត្តម្ភ និងគាំទ្រដល់វិស័យកីឡានៅកម្ពុជាបន្ថែមទៀតមុនឆ្នាំ២០២៣ ចូលមកដល់។

img_2444-copy

ការថ្លែងអំពាវនាវបែបនេះគឺសម្តេចមានបំណងចង់ឱ្យបណ្ដាក្រុមហ៊ុន ឬស្ថាប័ននានា ចងសម្ព័ន្ធភាពជាមួយប្រភេទកីឡាមួយ ឬច្រើនតាមលទ្ធភាពដើម្បីជួយឧបត្ថម្ភកីឡាជាតិកម្ពុជាថែមទៀត ដោយសម្តេចសង្ឃឹមថាក្រុមហ៊ុន និងស្ថាប័ននានានឹងចងសម្ពន្ធភាពគ្នាតាមការអំពាវនាវដើម្បីទ្រទ្រង់វិស័យកីឡាកម្ពុជាឲ្យកាន់តែរីកចម្រើន។ ជាមួយគ្នានេះ សម្តេចក៏មានជំនឿយ៉ាងមុតមាំថា កីឡាករកម្ពុជានឹងទទួលបានជោគជ័យក្នុងការប្រកួតនានា ពិសេសគឺការប្រកួតកីឡាស៊ីហ្គេមក្នុងឆ្នាំ២០២៣ តែម្តង ដោយសម្តេចបានមានប្រសាសន៍ថា៖ «ខ្ញុំនៅតែមានជំនឿយ៉ាងមុតមាំថាក្មួយៗអាចធ្វើបានជាពិសេសក្នុងការដណ្តើមជោគជ័យទាំងនៅក្នុងការប្រកួតថ្ងៃនេះ និងនៅថ្ងៃប្រកួតកីឡាស៊ីហ្គេម ២០២៣ ខាងមុខ»។

img_2584-copy

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំពាវឱ្យឲ្យពលរដ្ឋម្នាក់ៗលេងកីឡាមួយយ៉ាងតិច ជាពិសេសយុវជន និងកុមារដើម្បីសុខភាព និងជៀសវាងការសេពគ្រឿងញៀន ឬប្រព្រឹត្តអំពើខុសឆ្គងនានា៕

img_2639-copy

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ