ភ្នំពេញក្រោន បើកទ្វារទទួលក្រុមជម្រើសជាតិ សប្តាហ៍ក្រោយខណៈអ្នកគាំទ្រអាចចូលទស្សនាដោយសេរី!

ភ្នំពេញ៖ យោងតាមការផ្សព្វផ្សាយរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានឱ្យដឹងថា នាវេលាម៉ោង ៣ ល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ខាងមុខនេះ ក្រុមជើងឯកលីគកំពូល ៦ សម័យកាលនេះ នឹងបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនដើម្បីទទួលក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតមិត្តភាពដែលនឹងបើកឱ្យទស្សនិកជនអាចចូលរួមទស្សនាដោយសេរី។

14469430_1800068426897324_2651615162783363134_n

ជំនួបនេះគឺជាការប្រកួតកម្តៅសាច់ដុំមួយសម្រាប់ក្រុមទាំងពីរ ខណៈដែលក្រុមជម្រើសជាតិកំពុងត្រៀមខ្លួនក្នុងដំណើរឆ្ពោះទៅរកការប្រកួតពាន AFF Suzuki Cup 2016 ដែលនឹងចាប់ផ្តើមនាថ្ងៃទី២០ ខែវិច្ឆិកា ខាងមុខនេះនៅប្រទេសមីយ៉ាន់ម៉ា ស្របពេលដែលក្រុមភ្នំពេញក្រោនក៏កំពុងតែរៀបចំខ្លួនហ្វឹកហាត់យ៉ាងសស្រាក់ស្រាំដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ China-Asean Cities Football Invitation Tournament នៅទីក្រុងណាននីង របស់ប្រទេសចិននៅក្នុងអំឡុងខែធ្នូខាងមុខ ក៏ដូចជាសម្រាប់ការប្រកួតលីគកំពូលរដូវកាលក្រោយផងដែរ។

14591872_1402683616425825_2168286808644074354_n

សូមបញ្ជាក់ថា កាលពីអំឡុងខែកក្កដា កន្លងទៅ ក្រុមម្ចាស់ផ្ទះធ្លាប់ទទួលបានជ័យជម្នះម្តងហើយលើក្រុមជម្រើសជាតិជាមួយនឹងលទ្ធផល ៣-២ ។ យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតនេះភ្នំពេញក្រោោន នឹងអវត្តមានកីឡាករ ៤ រូបគឺកែវ សុខផេង, ធារី ចន្ថាប៊ីន, កែវ សុខ សិលា និង អុិន សូដាវីដ ដែលត្រូវជាប់ភារកិច្ចក្នុងជម្រើសជាតិនោះ៕

អត្ថបទ៖

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ