Toyota Mekong Club Championship 2016 នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខនេះ

វៀងចន្ទន៍៖ ការប្រកួត Toyota Mekong Club Championship ប្រចាំឆ្នាំ២០១៦ នឹងត្រូវចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះហើយ ខណៈដែលក្នុងការប្រកួតដំបូងនោះក្រុមជើងឯកលីគកំពូលឡាវ Lanexang United នឹងត្រូវទទួលក្រុមជើងឯកលីគកំពូលវៀតណាម SHB Da Nang នៅកីឡដ្ឋាន Chao Anouvong Stadium ខណៈដែលក្រុមបឹងកេតអង្គររបស់កម្ពុជាដែលជាជើងឯករងឆ្នាំចាស់នឹងត្រូវរង់ចាំប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែម្តង។tmcc_final_70

សម្រាប់ការប្រកួតរដូវកាលទី៣ នេះដែរ មាន ៥ ក្រុមចូលរួមគឺ Yadanarbon FC (មីយ៉ាន់ម៉ា), Buriram United FC (ថៃ), SHB Đà Nẵng FC (វៀតណាម), Lanexang United (ឡាវ) និង បឹងកេតអង្គរ (កម្ពុជា) ខណៈដែលក្រុមតំណាងប្រទេសថៃនៅរង់ចាំក្នុងវគ្គផ្តាច់ព្រ័ត្រដោយសារតែគេបានឈ្នះជើងឯកកាលពីឆ្នាំមុននោះ៕

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ