កីឡាជាតិ៖ រកឃើញម្ចាស់មេដាយនៃប្រភេទអត្តពលកម្មចំនួន ៤ វិញ្ញាសាហើយនៅព្រឹកនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលានេះ ប្រភេទកីឡាអត្តពលកម្មចំនួន ៤វិញ្ញាសាបានបញ្ចប់ការប្រកួតរបស់ខ្លួនហើយ ជាលទ្ធផលចំពោះវិញ្ញាសារត់ ១០០ម៉ែត្រលើផ្ទៃរាបបុរសមេដាយមាសបានទៅកីឡាករង៉ែត សុភារ័ត្ន មកពីសមាគមកីឡាក្រសួងការពារជាតិដែលរត់ក្នុងថិរវេលា១០ វិនាទី ៤៦ រីឯមេដាយប្រាក់បានទៅកីឡាករប៉ែន សុគង់ មកពីក្រសួងការពារជាតិដែរដែលរត់ក្នុងថិរវេលា ១០វិនាទី៦៨ និងមេដាយសំរិទ្ធបានទៅកីឡាករបាន បារមី មកពីខេត្តស្ទឹងត្រែងដែលរត់ក្នុងថិរវេលា១១វិនាទី០៩ ។

14858724_1179035135500784_2077837050_o

ចំពោះវិញ្ញាសារត់លើផ្ទៃរាប១០០ម៉ែត្រនារីក៏បានបញ្ចប់ដែរដោយមេដាយមាសបានទៅកីឡាការិនីចាន់ សីហា មកពីក្រសួងមហាផ្ទៃដែលរត់ក្នុងថិរវេលា១២វិនាទី៧២ ចំណែកមេដាយប្រាក់បានទៅកីឡាការិនីដួង ស្រីភាព មកពីក្រសួងការពារជាតិរត់ដែលក្នុងថិរវេលា១២វិនាទី៨៥ និងមេដាយសំរិទ្ធបានទៅកីឡាការិនីសុខា បញ្ញាវីរយៈវត្តី រត់ក្នុងថិរវេលា១៣វិនាទី៤៣។ ក្នុងវិញ្ញាសាដើរ ៥.០០០ម៉ែត្រនារីមេដាយមាសបានទៅកីឡាការិនីចាន់ សារ៉េត របស់ក្រសួងមហាផ្ទៃដើរក្នុងថិរវេលា ៣៥នាទី១៦វិនាទី០៧ មេដាយប្រាក់បានទៅកីឡាការិនីកែវ ចន្នី មកពីខេត្តកំពង់ឆ្នាំងដើរក្នុងថិរវេលា៣៥នាទី៣៣វិនាទី៣៤ និងមេដាយសំរឹទ្ធបានទៅកីឡាការិនីអឿន ខៃអិញ មកពីខេត្តឧត្តរមានជ័យដើរក្នុងថិរវេលា៣៨វិនាទី១៥វិនាទី៣៥។

14915515_936150616489155_4674481896422213483_n

រិឯវិញ្ញាសាចោលថាសនារីមេដាយមាសបានទៅកីឡាការិនីប៉ិច ជំនោរ មកពីក្រសួងមហាផ្ទៃចោលបានចម្ងាយ២៦,៧១ម៉ែត្រ  មេដាយប្រាក់បានទៅកីឡាការិនីសៅ លីដា មកពីខេត្តកណ្ដាលចោលបានចម្ងាយ២៤,៤៥ម៉ែត្រ និងមេដាយសំរឹទ្ធបានទៅកីឡាការិនីនេត សុខាន់ មកពីខេត្តសៀមរាបចោលបានចម្ងាយ២៤,២៥ម៉ែត្រ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ