Bundesliga: លទ្ធផល និងតារាងពិន្ទុសរុបក្រោយការប្រកួតសប្តាហ៍ទី ៩

ការប្រកួតពានរង្វាន់លីកកំពូលនៃប្រទេស អាល្លឺម៉ង់ Germany Bundesliga សប្តាហ៍ទី ៩ នេះក្លឹបការពារដំណែងជើងឯក Bayern Munich បានយកឈ្នះលើក្លឹប Augsburg ក្នុងលទ្ធផល ៣-១។

ចំណែកឯការប្រកួតបន្ទាប់គឺជាការប្រកួតរវាងក្លឹប Leverkusen ជួបប្រកួតជាមួយក្លឹប Wolfsburg ក្នុងបានបញ្ចប់ទៅដោយក្លឹប Levekusen បានយកឈ្នះក្នុងលទ្ធផល ២-១ ស្របពេលដែលក្លឹប Mainz ឈ្នះក្លឹប Ingolstadt ២-០។ ចំ

រីឯក្លឹប Frankfurt បានត្រឹមស្មើគ្នាជាមួយក្លឹប Monchengladbach ក្នុងលទ្ធផល ០-០ ស្របពេលដែលក្លឹប Werder Bremen ទទួលបរាជ័យក្រោមថ្វីដៃរបស់ក្លឹប Freiburg ក្នុងលទ្ធផល ៣-១។ រីឯក្លឹប Dortmun ក៏បានត្រឹមស្មើគ្នាជាមួយក្លឹប Schalke 04 ក្នុងលទ្ធផល ០-០ ផងដែរ។

ក្រោយការប្រកួតសប្តាហ៍ទី ៩ បានបញ្ចប់យើងឃើញថាក្លឹបការពារដំណែងជើងឯក Bayern Munich បន្តឈនៅកំពូលតារាងពិន្ទុសរុបដោយមាន ២៣ ពិន្ទុ ខណៈក្លឹប RB Leipzig ឡើងមកឈនៅលេខ ២ មាន ២១ ពិន្ទុ និងក្លឹប TSG 1899 Hoffenhiem ឡើងមកឈលេខ ៣ មាន ១៩ ពិន្ទុ។ ខាងក្រោមជាលទ្ធផល និងតារាងពិន្ទុក្រោយការប្រកួតសប្តាហ៍ទី ៩ ទាំងមូល៕

week-9

screen-shot-2016-10-31-at-4-14-18-pm

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ