ជម្រើសជាតិថៃកោះហៅកីឡាករ ៤ រូបបន្ថែមទៀតដើម្បីហ្វឹកហាត់ត្រៀមការពារជើងឯកពាន AFF Suzuki Cup

បាងកក៖ គ្រូបង្វឹកក្រុមជម្រើសជាតិថៃបានសម្រេចកោះហៅកីឡាករ ៤ រូបបន្ថែមទៀតមកចូលរួមក្នុងក្រុមU-23 ដើម្បីប្រមូលផ្តុំហ្វឹកហាត់ត្រៀមការពារតំណែងជើងឯកពាន AFF Suzuki Cup ដែលពួកគេបានឈ្នះកាលពីឆ្នាំ២០១៤ កន្លងទៅនោះ។ កីឡាករទាំង ៤ រូបនោះរួមមាន៖ ខ្សែបម្រើ Charyl Chappuis របស់ក្លឹប  Suphanburi, កីឡាករ  Natsapol Malaphan របស់ក្លឹប  Chonburi, កីឡាករ  Sivapong Charoensil មកពីក្លឹប Si Sa Ket និងកីឡាករ  Jenrop Sampaodi របស់ក្លឹប BEC Tero Sasana ផងដែរ។
20161029-3_2026
លោក  Kiatisak Senamuang ដែលបានដឹកនាំក្រុមដំរីសឹកដើម្បីឈ្នះពាន AFF Suzuki កាលពី ២ឆ្នាំមុននោះបានលើកឡើងថា៖ «ហេតុផលដែលតម្រូវឱ្យយើងកោះហៅកីឡាករទាំង ៤ រូបនេះ គឺព្រោះតែយើងត្រូវការការពារតំណែងជើងឯករបស់យើង ដូច្នេះយើងត្រូវតែមានក្រុមមួយដ៏រឹងមាំ ហើយកីឡាករទាំងអស់ក៏ត្រូវតែមានការត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ការប្រកួតនេះ។» គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «យើងក៏រំពឹងថា នឹងធ្វើបានល្អនៅក្នុងការប្រកួតជាមួយក្រុមអូស្ត្រាលីសម្រាប់វគ្គជម្រុះ World Cup ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ខាងមុខនេះ នៅកីឡដ្ឋាន Rajamangala National Stadium  ដូច្នេះនេះគឺពិតជាឱកាសដ៏សំខាន់ដែលយើងត្រូវតែរួមគ្នាជម្នះឱ្យបាន!»។

20161029-3_1952

សូមបញ្ជាក់ថា សម្រាប់ការប្រកួត AFF Suzuki Cup 2016 ដែលនឹងត្រុូវចាប់ផ្តើមវគ្គជម្រុះពូលនាថ្ងៃទី២០ ខែវិច្ឆិកា ខាងមុខនោះ ក្រុមជម្រើសជាតិថៃ ត្រូវស្ថិតនៅក្នុងពូល A ជាមួយក្រុមហ្វីលីពីន ឥណ្ឌូនេសុី និងសិង្ហបុរី ខណៈដែលក្រុមជម្រើសជាតិថៃធ្លាប់បានឈ្នះពាននេះបានចំនួន ៤ លើករួចមកហើយកាលពីឆ្នាំ ១៩៩៦, ២០០០, ២០០២ និង ២០១៤ ៕

20161029-3_5061

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ