Ligue 1: លទ្ធផល និងតារាងពិន្ទុសរុបក្រោយសប្តាហ៍ទី ១១

សម្រាប់ការប្រកួតសប្តាហ៍ទី ១១ នេះក្លឹបកំពូលតារាង OGC Nice បន្តឈកំពូលតារាងក្រោយការប្រកួតសប្តាហ៍នេះបានបញ្ចប់។ ក្លឹបដែលកំពុងឈនៅកំពូលតារាងពិន្ទុបច្ចុប្បន្ន OGC Nice បន្តជ័យជម្នះរបស់ខ្លួនបន្ទាប់ពីបានយកឈ្នះលើក្លឹប Nantes ក្នុងលទ្ធផល ៤-១។

សម្រាប់ការប្រកួតរវាងការប្រកួតរបស់ក្លឹប Lille នឹងត្រូវជួបប្រកួតជាមួយក្លឹប PSG ក្នុងការប្រកួតបើកឆាកសប្តាហ៍នេះបានបញ្ចប់ទៅក្នុងលទ្ធផលដោយក្លឹប PSG យកឈ្នះ ១-០។ ខណៈក្លឹប Lyon បានយកឈ្នះលើក្លឹប Toulouse⁣⁣ ក្នុងលទ្ធផល ២-១។

ចំណែកឯការប្រកួតរធំប្រចាំសប្តាហ៍នេះគឺជាការប្រកួតរវាងក្លឹប Marseille នឹងត្រូវទទួលក្លឹប Bordeaux នេះក្រោយការប្រកួតដ៏តានតឹងក្រុមទាំងពីរបានត្រឹមបញ្ចប់ក្នុងលទ្ធផល ០-០។

ក្រោយការប្រកួតសប្តាហ៍ទី ១១ នេះបានបញ្ចប់ក្លឹប OGC Nice ឈនៅកំពូលតារាងពិន្ទុសរុបដែលមាន ២៩ ពិន្ទុ ក្លឹប Monaco ឡើងមកឈនៅលេខ ២ មាន ២៣ ពិន្ទុ ខណៈក្លឹប PSG ធ្លាក់មកឈនៅលេខ ៣ មាន ២៣ ពិន្ទុស្របពេលដែលក្លឹប Guingamp ឡើងមកឈនៅលេខ ៤ មាន ២០ ពិន្ទុ។ ខាងក្រោមជាលទ្ធផល និងតារាងពិន្ទុសរុបក្រោយការប្រកួតសប្តាហ៍ទី ១១ នេះ៕

week-11

screen-shot-2016-10-31-at-4-05-45-pm

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ