កីឡាជាតិ៖ ក្រុមកីឡាហែលទឹកក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាសចំនួន ៤គ្រឿងហើយ

ភ្នំពេញ៖ ក្រុមកីឡាហែលទឹកក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាសចំនួន ៤គ្រឿងហើយក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១ ឆ្នាំ២០១៦ ដោយគិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ម្សិលមិញនេះ នៅក្នុងការប្រកួតដែលត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលហែលទឹកតេជោសែន ក្នុងទីរួមខេត្តកំពង់ចាម។ ចំពោះវិញ្ញាសាចម្ងាយ ៥០ម៉ែត្រហែលផ្ងារឯកត្តជនបុរសមេដាយមាសបានទៅលើកីឡាករធឿន ចាន់ថុល មកពីក្រសួងមហាផ្ទៃដោយប្រើថេរវេលា ៣១វិនាទី.៩១ កីឡាករ ពេជ ស៊ីថូ ខេត្តកំពង់ចាម ទទួលបានមេដាយប្រាក់ ដោយប្រើថេរវេលា ៣៦វិនាទី៤៤ និងកីឡាករ រុន សួស្តី មកពីខេត្តកំពង់ចាមទទួលបានមេដាយសំរឹទ្ធដោយប្រើថិរវេលា ៣៧ វិនាទី៥០។

14877872_1178867828850848_120448036_n

ចំពោះវិញ្ញាសាហែលផ្ងារចម្ងាយ៥០ម៉ែត្រនារីកីឡាការិនី ប៊ុន រក្សា របស់ក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាសជាមួយនឹងថិរវេលា ៤០.៦៧ ចំណែកកីឡាការិនី ឆោម ស្រីវល្ល័ក្ខណ៍ មកពីរាជធានីភ្នំពេញបានមេដាយប្រាក់ដោយប្រើថិរវេលា ៤១.៣១ និងកីឡាការិនី សាន បុប្ផា របស់ក្រសួងមហាផ្ទៃដណ្តើមបានមេដាយសំរឹទ្ធដោយប្រើថិរវេលា ៤១.៩៤។ វិញ្ញាសាចម្ងាយ១០០ម៉ែត្រហែលបង្កែបបុរសគឺកីឡាករ ហែម ថុនពន្លឺ មកពីក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាសដោយប្រើថេរវេលា ១នាទី១១វិនាទី១២ ហើយកីឡាករ នាង ពេជ្រពិសិដ្ឋ មកពីក្រសួងមហាផ្ទៃដែរទទួលបានមេដាយប្រាក់ដោយប្រើថិរវេលា ១នាទី១៣វិនាទី៦៨ និងកីឡាករ ចេង សុផា មកពីរាជធានីភ្នំពេញទទួលបានមេដាយសំរឹទ្ធ ដោយប្រើថិរវេលា ១.១៥.៤៧។

14915045_1178867805517517_1351074223_n

ចំណែកឯវិញ្ញាសាចម្ងាយ១០០ម៉ែត្ររបៀបសេរីនារីកីឡាការិនី ហែម ថុនវិទីនី របស់ក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាសដោយប្រើថិរវេលា ១នាទី០វិនាទី.០៣, កីឡាការិនី នេន សុម៉ាលី មកពីរាជធានីភ្នំពេញទទួលបានមេដាយប្រាក់ដោយប្រើថេរវេលា ១នាទី១៣វិនាទី៥១ និងកីឡាករ ប៊ុន រក្សា របស់ក្រសួងមហាផ្ទៃទទួលបានមេដាយសំរឹទ្ធដោយប្រើថិរវេលា ១នាទី១៥វិនាទី៧២។

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ