កីឡាករ Gareth Bale បន្តកុងត្រាជាមួយក្លឹប Real Madrid ដល់ឆ្នាំ ២០២២

ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Real Madrid និងជម្រើសជាតិវែលស៍ កីឡាករ Gareth Bale បានចុះកុងត្រាបន្តជាមួយក្លឹបយក្សអេស្ប៉ាញរហូតដល់ឆ្នាំ ២០២២។

ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះបានមកចូលរួមនៅ Bernabeu ពីលីក Premier League ក្លឹប Tottenham Hotspur ក្នុងកុងត្រារយៈពេល ៦ ឆ្នាំក្នុងឆ្នាំ ២០១៣ ជាមួយនឹងតម្លៃខ្លួនកំណត់ត្រា ៨៥ លានដុល្លា។

កីឡាកររូបនេះឈ្នះពានជាមួយនឹងក្លឹប Real Madrid ៥ ក្នុងរយៈពេល ៣ រដូវកាលកន្លងមក ដែលក្នុងនោះរួមមានឈ្នះជើងឯក Champions League ២ ដង និង រកបានគ្រាប់បាល់ ៦២ គ្រាប់ និង បង្ហាញខ្លួនបាន ១៣៥។

ខ្សែបម្រើកណ្តាល Luka Modric និងកីឡាករ Toni Kroos ក៏បានបន្តកុងត្រាជាមួយក្លឹបផងដែរ។

នៅលើកុងត្រារបស់កីឡាករ Bale បានបញ្ជាក់ថាកីឡាកររូបនេះនឹងទទួលបានតម្លៃពលកម្ម £600,000 ក្នុងមួយសប្តាហ៍ ដោយទូទាត់រួចរាល់នោះកីឡាកររូបនេះនឹងទទួលបាន £350,000 ក្រោយបង់ពន្ធ៕

screen-shot-2016-10-31-at-8-50-05-am

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ