ចំបាប់ត្រៀមខ្លួនចូលរួមប្រកួតនៅប្រទេសឥណ្ឌូនេស៊ី

សហព័ន្ធកីឡាចំបាប់កម្ពុជាបានសម្រេចបញ្ជូនប្រតិភូកីឡាចំបាប់មួយក្រុមរួមមាន៖
១.លោក ធិន វិចិត្រ ជាគ្រូបង្វឹក
២.កីឡាករ ឌន សៅ
៣.កីឡាករ ងួន មករា
៤.កីឡាការិនី ជ័យ ចាន់រស្មី
ដើម្បីទៅចូលរួមកម្មវិធីប្រកួត Indonesia Open Tournament Wrestling 2015 ចាប់ពីថ្ងៃទី៣០ ខែសីហា។ សូមបញ្ចាក់ថា កីឡករ ងួន មករា ទើបតែបានទទួលមេដាយសំរឹទ្ធពីព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសសឹង្ហបូរីឆ្នាំ២០១៥ ហើយកីឡាករ ឌន សៅ ប្រកួតក្នុងប្រភេទទម្ងន់៩៧គីឡូក្រាមនិងជាម្ចាស់មេដាយមាស SEA Games ទី២៧នៅមីយ៉ាន់ម៉ាឆ្នាំ២០១៣ ជាម្ចាស់មេដាយមាស ២ ជំនាន់នៃព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍នៅសឹង្ហបូរីឆ្នាំ២០១៤ និង ២០១៥ ខណៈដែលកីឡាការិនី ជ័យ ច័ន្ទរស្មី ប្រកួតក្នុងប្រភេទទម្ងន់៥១គីឡូក្រាម និងជាម្ចាស់មេដាយសំរឹទ្ធ SEA Games ទី២៧នៅប្រទេសមីយ៉ាន់ម៉ាឆ្នាំ២០១៣ ផងដែរ។
សម្រាប់ការចូលរួមដែលនឹងត្រូវចំណាយប្រមាណជាជាង ៣០០០ដុល្លាអាម៉េរិគសម្រាប់ព្រឹត្តិការណ៍ខាងលើនេះទទួលបានការឧបត្ថម្ភទាំងស្រុងពីសំណាក់លោក Casey Barnett ជាប្រធានក្លឹបកីឡាចំបាប់ភ្នំពេញ (Phnom Penh Wrestling Club) ជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជានាយកវិទ្យាស្ថាន CamEd Business School ដ៏ល្បីល្បាញផងដែរ។

11888036_888061214615557_3195369665630115801_n

11903908_888061221282223_7150703866630974288_n

11952028_888061211282224_9202209640603632314_n

អត្ថបទ៖ មករា

រូបភាព៖ FFC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ