អ្នកចាំទីវ័យក្មេង កែវ សុខសិលា ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិសារជាថ្មីត្រៀម AFF Suzuki Cup

ភ្នំពេញ៖ យោងតាមការផ្សព្វផ្សាយរបស់់ក្លឹបភ្នំពេញក្រោនបានឱ្យដឹងថា គ្រូបង្វឹកក្រុមជម្រើសជាតិទើបតែបានធ្វើការកោះហៅកីឡាករ កែវ សុខសិលា ចូលរួមជាសាជាថ្មីដើម្បីធ្វើការហ្វឹកហាត់ត្រៀមចូលរួមការប្រកួតវគ្គជម្រុះពូលពានរង្វាន់ AFF Suzuki Cup 2016 នាអំឡុងខែវិច្ឆិកា ខាងមុខនេះ។

14708306_355488828121541_1396142840927646416_n

បច្ចុប្បន្ននេះ កែវ សុខសិលា គឺជាអ្នកចាំទីដៃទី១ របស់ក្លឹបភ្នំពេញក្រោន និងធ្លាប់បានចូលរួមជាមួយក្រុមជម្រើសជាតិ U-19 ក្នុងការប្រកួតពាន AFF U-19 Championship 2016 នៅប្រទេសវៀតណាមនាពេលថ្មីៗនេះផងដែរ។

14469510_338950093108748_1907834328733033086_n
អ្នកចាំទីវ័យក្មេងរូបនេះនឹងត្រូវចូលរួមក្នុងក្រុមជម្រើសជាតិជាមួយមិត្តរួមក្រុម ៣ រូបផ្សេងទៀតរបស់ក្លឹបភ្នំពេញក្រោនដូចជា កែវ សុខផេង, ធារី ចន្ថាប៊ីន និង អុិន សូដាវីដ ខណៈដែលការប្រមូលផ្តុំហ្វឹកហាត់នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះហើយ។

13912746_322156248121466_7353018556407027235_n

មតិយោបល់

Sponsor

អត្ថបទថ្មីៗ