ភ្នំពេញក្រោន ឈ្នះ បឹងកេតអង្គរ ១-០ ក្នុងការប្រកួតមិត្តភាពល្ងាចនេះ

ភ្នំពេញ៖ ការប្រកួតមិត្តភាពរវាងក្រុមភ្នំពេញ និង ក្រុមបឹងកេតអង្គរ នាល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ នេះបានបញ្ចប់ទៅហើយជាមួយនឹងជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ១-០ តាមរយៈគ្រាប់បាល់របស់កីឡាករវ័យ១៦ ឆ្នាំ សុិន កក្កដា។

14731202_1395875937106593_806430954703137482_n

ការប្រកួតកម្តៅសាច់ដុំនេះគឺជាផ្នែកមួយនៃការត្រៀមខ្លួនរបស់ក្រុមទាំង២ សម្រាប់ការប្រកួតអន្តរជាតិនៅចុងឆ្នាំនេះ ពោលគឺក្រុមភ្នំពេញក្រោនត្រូវចាកចេញពីប្រទេសកម្ពុជាដើម្បីចូលរួមក្នុុងព្រឹត្តិការណ៍ China-Asean Cities Football Invitation Tournament នៅទីក្រុងណាននីង របស់ប្រទេសចិននៅក្នុងអំឡុងខែធ្នូ ចំណែកឯក្រុមបឹងកេតអង្គរ ក៏នឹងត្រូវប្រកួតក្នុងព្រឹត្តិការណ៍ Toyota Mekong Club Championship 2016 ដែរនោះ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ