អតីតខ្សែបម្រើ ​Arsenal និង Liverpool: ទោះបីជា Messi ក៏មិនអាចជួយលីគសិង្ហបុរីឱ្យប្រសើរបានដែរ!

សិង្ហបុរី៖ អតីតខ្សែបម្រើរបស់ក្លឹប Arsenal និង Liverpool របស់អង់គ្លេស Jermaine Pennant ដែលនឹងត្រូវចាកចេញពីប្រទេសសិង្ហបុរីបន្ទាប់ពីជួបប្រទះនូវភាពខកចិត្តដ៏ធំនោះបានថ្លែងថា បើទោះបីជាកីឡាករ Lionel Messi ត្រូវបានគេនាំយកមកលេងនៅក្នុងប្រទេសដែនកោះដ៏រីកចម្រើននេះក៏ដោយ ក៏គេមិនអាចជួយឱ្យលីគកំពូល ឬ S-League របស់សិង្ហបុរីមានភាពប្រសើរឡើងបានឡើយ។

jermaine-pennant-stoke-city_2755227

កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានលើកឡើងថា៖ «ដរាបណាគ្មានការចូលរួមវិនិយោគពីវិស័យឯកជន ក៏ដូចជាកង្វះការយកចិត្តទុកដាក់ពីរដ្ឋាភិបាល ព្រមទាំងការគាំទ្ររបស់មហាជន និងការឧបត្ថម្ភនានានោះ S-League នឹងគ្មានការផ្លាស់ប្តូរជាដុំកំភួននោះទេ។ ខ្ញុំមិនត្រូវការត្រឹមតែការបញ្ចេញសម្ថភាពប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំក៏ចង់បានការផ្លាស់ប្តូរមួយប្រកបដោយភាពវិជ្ជមាន ខ្ញុំជឿថាដរាបណាស្ថានភាពនៅតែបន្ត នោះវិស័យបាល់ទាត់នៅក្នុងប្រទេសនេះនឹងគ្មានភាពរីកចម្រើនធំធាត់បានឡើយ!»។

jermaine-pennant-tampines-rovers_3402290

គួរបញ្ជាក់ថា កីឡាករ Jermaine Pennant បានសម្រេចចូលរួមជាមួយក្លឹប Tampines Rovers របស់សិង្ហបុរីកាលពីដើើមឆ្នាំ២០១៦ នេះក្នុងគោលដៅដើម្បីជួយពង្រឹងក្រុមឈានទៅរកការឈ្នះជើងឯកលីគកំពូលរបស់ប្រទេសនេះ។ យ៉ាងណាក៏ដោយ រូបគេបានសម្រេចចាចេញពីដែនដីមហាអំណាចសេដ្ឋកិច្ចនៃតំបន់អាសុីអាគ្នេយ៍នេះវិញ បន្ទាប់ពីបរាជ័យក្នុងការបន្តកិច្ចសន្យា និងការខកចិត្តចំពោះការដឹកនាំនៅក្នុងវិស័យកីឡាបាល់ទាត់សិង្ហបុរីរួចមក៕

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ