EPL: កាលវិភាគប្រកួតសប្តាហ៍ទី ១០

ការប្រកួតបាល់ទាត់ English Premier League រដូវកាល ២០១៦-២០១៧ បានត្រលប់មកសាជាថ្មីជាមួយនឹងការប្រកួតសប្តាហ៍ទី ១០។

សម្រាប់ការប្រកួតសប្តាហ៍នេះលោកអ្នកនឹងបានកំសាន្តអារម្មណ៍ជាមួយនឹងការប្រកួតគូតពិសេសៗជាច្រើន ដែលក្នុងនោះក្លឹប Sunderland នឹងត្រូវបើកកីឡដ្ឋាន Stadium of Light របស់ខ្លួនដើម្បីក្លឹបកាំភ្លើងធំ Arsenal នៅវេលាម៉ោង ១៨:៣០ នាទីយប់នេះក្នុងការប្រកួតបើកឆាកនាសប្តាហ៍នេះ។

29-10-2016-01

រីឯការប្រកួតដែលគួរឲ្យចាប់អារម្មណ៍ប្រចាំសប្តាហ៍នេះមួយគូរទៀតគឺក្លឹប Manchester United នឹងត្រូវបើកកីឡដ្ឋាន Old Trafford ដើម្បីជួបប្រកួតជាមួយក្លឹប Burnley ក្នុងការប្រកួតនៅវេលាម៉ោង ២១:០០។ ស្របពេលដែលក្លឹប Liverpool នឹងត្រូវជួបប្រកួតជាមួយក្លឹប Crystal Palace ក្នុងការប្រកួតនាសប្តាហ៍នេះផងដែរ។

ចំណែកឯក្លឹប Tottenham នឹងត្រូវជួបប្រកួតជាមួយក្លឹប Leicester City ក្នុងការប្រកួតសប្តាហ៍នេះនៅវេលាម៉ោង ២១:០០ ខណៈក្លឹប Manchester City នឹងត្រូវជួបប្រកួតជាមួយក្លឹប West Brown។

29-10-2016-02

ក្លឹបតោខៀវ Chelsea នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋានរបស់ក្លឹប Southampton នៅវេលាម៉ោង ២៣:០០ ថ្ងៃទី ៣០ តុលា ដែលជាការប្រកួតធំប្រចាំសប្តាហ៍ទី ១០ នេះផងដែរ។ ខាងក្រោមជាកាលវិភាគប្រកួតសម្រាប់សប្តាហ៍ទី ១០៕

week-10

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ