ការប្រកួតដណ្តើមខ្សែក្រវាត់ K Cement វគ្គ២

កីឡាករ ស៊ូ វណ្ណៈ, ឆៃ សារ៉ា សល់ ពិសិដ្ឋ តក់ សោភ័ណ្ឌ ប្រាក់ រស្មី, ឯម លីថូ, ហេង វាសនា និង សេង ស្រឿន ត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតក្នុងការប្រកួតដណ្តើម ខ្សែក្រវាត់ K Cement វគ្គ ២ ទម្ងន់ ៦៣,៥ គីឡូក្រាមដែលនឹងត្រូវធ្វើ ឡើងនៅរៀងរាល់ថ្ងៃសៅរ៍ចាប់ពីម៉ោង ២ ដល់ម៉ោង ៤ នៅលើសង្វៀន SEATV។ កីឡាករទាំង ៨ នាក់នឹងត្រូវធ្វើការប្រកួតជម្រុះទៅតាមពូល នីមួយៗចាប់ពីថ្ងៃសៅរ៍ ទី៥ ខែកញ្ញា តទៅដើម្បីស្វែងរកអ្នកដែលមាន ពិន្ទុខ្ពស់ជាងគេក្នុង ១ ពូលចំនួន ២ នាក់ ដែលនឹងមានសិទ្ធិឡើងទៅ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រតែម្ដង ដោយអ្នកឈ្នះ ខ្សែក្រវាត់ទទួលបានប្រាក់ ៣០០០ ដុល្លារ លេខ ២ បានប្រាក់ ២០០០ ដុល្លារ និងពាន ១ អ្នកលេខ ៣ បានប្រាក់ ១៥០០ ដុល្លារ និងលេខ ៤ បាន ១០០០ ដុល្លារ។

11889616_727560530704595_6366295802271857005_n

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ