ក្រុម U-19 វៀតណាម អស់ឱកាសឡើងវគ្គផ្តាច់ព្រ័ត្រពាន AFC U-19 ក្រោយចាញ់ជប៉ុន ៣-០ យប់មិញ

បារ៉ែន៖ ក្រុមបាល់ទាត់ U-19 ជម្រើសជាតិវៀតណាម បានបាត់បង់ឱកាសក្នុងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ AFC U-19 Championship Bahrain 2016 ហើយបន្ទាប់ពីរងបរាជ័យក្រោមថ្វៃជើងក្រុមសាម៉ូរៃជប៉ុនក្នុងលទ្ធផល ៣-០ នៅលើទីលាននៃពហុកីឡដ្ឋាន Bahrain National Stadium កាលពីម្សិលមិញរួចមក។ បរាជ័យនេះបានបញ្ចប់ដំណើរឆ្ពោះទៅកាន់ការដណ្តើមតំណែងជើងឯករបស់ក្រុមកំពុងឡើងជើងមួយនេះ ខណៈដែលក្រុមជប៉ុន នឹងត្រូវជួបជាមួយក្រុមអារ៉ាប់ប៊ីសាអូឌីតជាបន្តទៀតដើម្បីប្រជែងយកលេខ១ និង លេខ២ ។

vie

យ៉ាងណាក៏ដោយ ក្រុមជិតខាងកម្ពុជានេះបានបង្កើតនូវភាពភ្ញាក់ផ្អើលខ្លាំងនៅក្នុងពិភពបាល់ទាត់ទ្វីបអាសុី ក្រោយពីពួកគេទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ ជាពិសេសបានឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយជោគជ័យបន្ទាប់ពីបានផ្តួលក្រុមម្ចាស់ផ្ទះបារ៉ែនក្នុងលទ្ធផល ១-០ កាលពីថ្ងៃអាទិត្យទី២៣ ខែតុលា រួចមក។ មិនត្រឹមតែប៉ុណ្ណោះ ជ័យជម្នះនេះបានរុញឱ្យក្រុមវៀតណាមទទួលបានសិទ្ធិក្នុងការទៅចូលរួមប្រកួត FIFA U-20 World Cup Korea Republic 2017 ដោយស្វ័យប្រវត្តិជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនថែមទៀតផង៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ