ការប្រកួតកីឡាជាតិចេញលទ្ធផលខ្លះៗហើយ!

ភ្នំពេញ៖ បើទោះបីជាពិធីបើកជាផ្លួវការព្រឹត្តិការណ៍កីឡាជាតិលើកទី១ នឹងត្រូវប្រារព្ធធ្វើនៅល្ងាចថ្ងៃទី២៨ ខែតុលាស្អែកនេះក៏ពិតមែន ប៉ុន្តែឆ្លងកាត់ការប្រកួតតាំងពីថ្ងៃទី២៦ ខែតុលា មកនោះ យើងឃើញថា នៅពេលនេះគឺទទួលបានលទ្ធផលក៏ដូចជាបានរកឃើញម្ចាស់មេដាយលើវិញ្ញាសាមួយចំនួននៃប្រភេទកីឡាតេក្វាន់ដូ និង វាយកូនឃ្លីលើតុហើយ។

14589639_933024723468411_3428334533339373439_o

ឆ្លងកាត់ការប្រកួតកាលពីម្សិលមិញនេះគឺ កីឡាករតេក្វាន់ដូ ភាព សុផាន់ណា មកពីរាជធានីភ្នំពេញទទួលបានមេដាយមាសមុនគេលើវិញ្ញាសាមេគុនបុរសឯកត្តជន ចំណែកមេដាយប្រាក់បានទៅកីឡាករ ជន ចំរ៉ុង របស់ខេត្តមណ្ឌលគិរី និងមេដាយសំរឹទ្ធបានទៅកីឡាករទន់  សុផាន់ណា មកពីខេត្តសៀមរាប ។ រីឯវិញ្ញាសាមេគុននារីឯកត្តជនវិញមេដាយមាសបានទៅលើកីឡាការិនី ណាង វណ្ណៈ មកពីខេត្តព្រះសីហនុ ស្របពេលដែលមេដាយប្រាក់បានទៅកីឡាការិនីហែម សុធីរ៉ា មកពីរាជធានីភ្នំពេញ និងមេដាយសំរឹទ្ធបានទៅកីឡាការិនី ឃុត គឹមលី មកពីខេត្តសៀមរាប។ ចំណែកវិញ្ញាសាមេគុនគូ (បុរស-នារី) មេដាយមាសបានទៅលើ កីឡាករ ជន ចំរ៉ុង និងកីឡាការិនី ផល ច័ន្ទរេបេកា មកពីខេត្តមណ្ឌលគិរី ខណៈកីឡាករ ហែម សុធីរ និងកីឡាការិនី ហែម សុធីរ៉ា មកពីរាជធានីភ្នំពេញដណ្តើមបានមេដាយប្រាក់ ហើយកីឡាករ ហេង វ៉ាឈៀងហូវ និងកីឡាការិនីគង់ បុប្ផា របស់ខេត្តបាត់ដំបូងទទួលបានមេដាយសំរឹទ្ធ ។

14712861_933024570135093_1102442801885753393_o

ចំពោះការប្រកួតកីឡាវាយកូនឃ្លីលើតុវិញក្នុងវិញ្ញាសាវាយក្រុមបុរសមេដាយមាសបានលើក្រុមរាជធានីភ្នំពេញ មេដាយប្រាក់បានទៅក្រុមខេត្តស្ទឹងត្រែង ហើយមេដាយសំរឹទ្ធបានទៅលើក្រុមខេត្តកំពត។ ចំណែកឯវិញ្ញាសាវាយជាក្រុមនារីមេដាយមាសបានទៅក្រុមខេត្តកំពត ស្របពេលមេដាយប្រាក់បានទៅលើក្រុមរាជធានីភ្នំពេញ ហើយក្រុមខេត្តព្រះសីហនុទទួលបានមេដាយសំរឹទ្ធ ៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ