ប្រទេស អង់គ្លេស នឹងធ្វើម្ចាស់ផ្ទះការប្រកួត Rugby League World Cup 2021

ប្រទេស អង់គ្លេស នឹងធ្វើម្ចាស់ផ្ទះការប្រកួត Rugby League World Cup ២០២១ បន្ទាប់ពីត្រូវបានគណៈកម្មាធិការជ្រើសរើសប្រទេស អង់គ្លេស ឲ្យធ្វើជាម្ចាស់ផ្ទះក្នុងការប្រជែងពីសហរដ្ឋអាម៉េរិគ និងកាណាដា។

ការប្រកួតនេះនឹងក្លាយជាការប្រកួតធំជាងគេតាំងពីឆ្នាំ ២០០០ មក ដែលមានការចូលរួមពីក្រុមចំនួន ១៦ ហើយមាន ៣១ ប្រកួត។ ប្រទេស អង់គ្លេស ធ្វើជាម្ចាស់ផ្ទះលើកចុងក្រោយនៅឆ្នាំ ២០១៣ នៅពេលដែលក្រុម អូស្រ្តាលី យកឈ្នះក្រុម នូវែលហ្សេឡង់ ក្នុងលទ្ធផល ៣៤-២ វគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Old Trafford។

Rugby Football League ទទួលបានថវិការប្រមាណជា ២៥ លានដុល្លា ពីរដ្ឋាភិបាលកណ្តាលដើម្បីជួយគាំទ្រក្នុងការរៀបចំការប្រកួតប្រមាណជា ៨០% នៅ Lancashire និង Yorkshire។

screen-shot-2016-10-27-at-3-36-15-pm

សម្រាប់ការម្ចាស់ផ្ទះនៅឆ្នាំ ២០២១ ខាងមុខនេះ ទីលានចំនួន ១២ របស់ Rugby League ព្រមទាំងកីឡដ្ឋានជាច្រើនផ្សេងទៀតដែលមានដូចជាកីឡដ្ឋានរបស់ក្លឹបបិសាចក្រហម Manchester United កីឡដ្ឋាន Old Trafford និងកីឡដ្ឋាន Wembley ក៏ស្ថិតនៅក្នុងបញ្ជីកីឡដ្ឋានដែលត្រូវធ្វើម្ចាស់ផ្ទះការប្រកួតនៅឆ្នាំ ២០២១ ផងដែរ។

សហព័ទ្ធបាល់ឱបអន្តរជាតិ ឬ Rugby League International Federation (RLIF) បានណែនាំថាការប្រកួតនៅឆ្នាំ ២០២៥ ធ្វើឡើងនៅអាម៉េរិគខាងជើង ដើម្បីផ្សព្វផ្សាយពីកីឡានេះ៕

 

screen-shot-2016-10-27-at-3-37-14-pm

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ