Erste Bank Open: Andy Murray យកឈ្នះ Martin Klizan ឡើងទៅវគ្គបន្ត

កីឡាករ Andy Murray បានឈានដល់ការប្រកួតជុំទី ២ នៃការប្រកួត Erste Bank Open បន្ទាប់ពីបានយកឈ្នះលើកីឡាករ Martin Klizan នៅទីក្រុង Vienna។

កីឡាករលំដាប់លេខ ១ ចក្រភពអង់គ្លេស Murray វ័យ ២៩ ឆ្នាំបានយកឈ្នះលើកីឡាករលំដាប់លេខ ៣៥ ពិភពលោក ក្នុងលត្ធផល 6-3 6-7 (5-7)6-0 ដើម្បីឡើងទៅជួបកីឡាករសញ្ជាតិ បារាំង លំដាប់លេខ ២៥ Gilles Simon នៅជុំបន្ទាប់។

កីឡាករដែលទទួលបានជ័យជម្នះក្នុងការប្រកួតនេះនឹងជួបកីឡាករ John Isner នៅជុំទី ៣ បន្ត។

គួរបញ្ជាក់ផងដែរថាកីឡាករលំដាប់លេខ ២ ពិភពលោក Murray គ្រោងនឹងដណ្តើមយកលំដាប់លេខ ១ ពិភពលោកពីកីឡាករ Novak Djokovic ដែលនឹងមិនចូលរួមការប្រកួតនៅអូទ្រីសនោះទេ៕

screen-shot-2016-10-27-at-10-45-52-am

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ