លោក ព្រាប សុវត្ថិ ត្រៀមបទពិសេសទុកបង្កភាពភ្ញាក់ផ្អើលក្នុងពិធីបើកកីឡាជាតិស្អែកនេះ(មានវីដេអូ)

ភ្នំពេញ៖ កំពូលតារាចម្រៀងដ៏ល្បីប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ បានចាត់ទុកព្រឹត្តិការណ៍កីឡាជាតិ លើកទី១ នឹងរៀបចំពិធីបើកការប្រកួតផ្លូវការ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជានាថ្ងៃស្អែកនេះ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ហើយលោកក៏បានត្រៀមបទចម្រៀងថ្មីដ៏ពិសេសមួយ ដើម្បីបង្កភាពភ្ញាក់ផ្អើលដល់អ្នកទស្សនាក្នុងពិធីបើកការប្រកួតស្អែកនេះផងដែរ ។

14825707_1065829510200168_2138369703_n

ថ្លែងឲ្យដឹងអំឡុងពេលលោកដឹកនាំកូនក្រុមហាត់ជាមួយចម្រៀងមួយបទ លើទីលានពហុកីឡដ្ឋានជាតិកាលពីយប់មិញ លោក ព្រាប សុវត្ថិ បានបញ្ជាក់ថា ក្នុងនាមលោកជាតារាចម្រៀង លោកពិតជាមានមោទកភាពណាស់ ដែលប្រទេសកម្ពុជាបច្ចុប្បន្នមានភាពរីកចម្រើនលើគ្រប់វិស័យ ជាក់ស្ដែងពេលនេះកម្ពុជា ថែមទាំងបង្កើតឲ្យមានព្រឹត្តិការណ៍កីឡាជាតិប្រវត្តិសាស្ដ្រដ៏បែបនេះទៀត ។

14875933_1065826696867116_567450622_o

តារាចម្រៀងមកពីផលិតរស្មីហង្សមាសរូបនេះ បានបន្ថែមថា ដើម្បីអបអរការប្រកួតកីឡាជាតិនេះ លោកបានត្រៀមបទចម្រៀងថ្មីជាពិសេសមួយបទ ដែលមានរៀបរាប់អំពីទស្សនៈវិស័យជាតិ និងភាពរីកចម្រើនក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ។  ដូច្នេះលោកបានធ្វើការអំពាវនាវដល់អ្នកគាំទ្រទាំងអស់ឲ្យចូលរួមទស្សនាពិធីបើកការប្រកួតឲ្យបានច្រើនកុះករ ដើម្បីរួមចំណែកលើកស្ទួយកីឡាជាតិ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នាឆ្នាំ២០២៣ ៕

14708294_1128247980595895_6568871068669326607_n

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ