EFL: បិសាចក្រហម Manchester United ឡើងវគ្គបន្តក្រោយទម្លាក់ក្លឹប Manchester City

គ្រាប់បាល់របស់កីឡាករ Juan Mata ជួយឲ្យក្លឹប Manchester United យកឈ្នះក្នុងការប្រកួត Manchester derby នឹងឡើងទៅវគ្គ ៨ ក្រុមចុងក្រោយក្នុងការប្រកួត EFL Cup។

screen-shot-2016-10-27-at-9-40-02-am

កីឡាករសញ្ជាតិ អេស្ប៉ាញ រូបនេះស៊ុតបញ្ចូលទីយ៉ាងល្អបន្ទាប់ពីការបញ្ជូលបាល់ត្រលប់ក្រោយរបស់កីឡាករ Zlatan Ibrahimovic ជួយឲ្យក្លឹបឡើងទៅជួបក្លឹប West Ham នៅវគ្គបន្ត។

អ្នកចាត់ការទូទៅក្លឹប Manchester City លោក Pep Guardiola បានផ្លាស់ប្តូរកីឡាករ ៩ រូបក្នុងជម្រើស ១១ នាក់ដំបូងដែលឥលូវនេះលេងប្រកួតហើយមិនទាន់រកបានជ័យជម្នះនោះទេក្នុងការប្រកួតគ្រប់ការប្រកួត ដែលនេះជាកំណត់ត្រាអាក្រក់ជាងគេរបស់លោកផងដែរ។

ចំណែកឯជ័យជម្នះរបស់ក្លឹប Manchester United នេះគឹជាជ័យជម្នះទី ២ ក្នុងការប្រកួត ៥ ប្រកួតចុងក្រោយ ហើយជាជ័យជម្នះទី ៤ របស់លោក Jose Mourinho ក្នុងការជួបគ្នា ១៨ ដង ជាមួយនឹងលោក Guardiola៕

14753284_10154162414552746_4451872263887132287_o

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ