ប្រធានសហព័ន្ធប្រដាល់ ព្រមានអាជ្ញាកណ្ដាល-ចៅក្រមមុនការប្រកួតកីឡាជាតិចាប់ផ្តើម

ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់កម្ពុជាបានធ្វើការព្រមានធ្ងន់ៗដល់អាជ្ញាកណ្ដាល និងចៅក្រមទាំង ៦០នាក់ព្រមទាំងអ្នកភ្លេងប្រដាល់ឲ្យបំពេញការងារឱ្យបានល្អនៅក្នុងព្រឹត្តិការណ៍កីឡាជាតិដែលនឹងចាប់ផ្តើមនៅថ្ងៃនេះហើយ។ ឯកឧត្តមបានបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ថ្នាក់ជាតិដែលមានកម្រិតខ្ពស់បំផុតហេតុនេះត្រូវតែយុត្តិធម៌មិនមែនធូររលុងដូចការប្រកួតតាមស្ថាននីយ៍ទូរទស្សន៍នានាដែពេលខ្លះយើងត្រូវធ្វើតាមសំណូមពររបស់ទូរទស្សន៍ ឬ អ្នកឧបត្ថម្ភនោះទេ ។

14804779_1172829646121333_1490853895_n

ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ «អ្នកថ្លឹងទម្ងន់គឺត្រូវតែច្បាស់លាស់ដោយមិនឲ្យមានការលើសខ្វះគ្នាដាច់ខាតទម្ងន់ ៦០គីឡូក្រាមគឺត្រូវតែ ៦០គីឡូក្រាម ។ ថិរវេលាប្រកួតគឺត្រូវតែសុក្រឹតមិនឲ្យលើសមិនឲ្យខ្វះ ។ អ្នកឲ្យទឹកក៏ត្រូវមានឥរិយាបទល្អ ចំណែកគ្រូបង្វឹកមិនត្រូវឆ្វេចឆ្វាចខុសរឿងនោះទេត្រូវតែគោរពបទបញ្ជានៃការប្រកួត ។»

14875171_1172829676121330_1719808498_n

ទន្ទឹមនឹងនេះ ឯកឧត្តមបានព្រមានធ្ងន់ៗថា៖ «អ្នកប្រដាល់ភាគច្រើនគ្នាបានទទួលការសិក្សាតិចតួច ឬ មិនបានសិក្សាផងហេតុនេះមន្ត្រីបច្ចេកទេសមិនត្រូវមើលងាយ ឬដៀលពួកគេពីរឿងនេះឡើយពិសេសឃើញគ្នាមកពីខេត្តមិនត្រូវមើលងាយគ្នាហើយដៀលគ្នាថាអាអ្នកស្រែនោះឡើយ ។» គួរបញ្ជាក់ថាក្នុងព្រឹត្តិការណ៍កីឡាជាតិនេះប្រដាល់សាកលមានកីឡាករចូលរួមចំនួន ៧៤នាក់ដែលមាន៦៦ប្រកួត រីឯប្រដាល់គុនបូរាណខ្មែរមានកីឡាករចូលរួម ៨២នាក់ដែលមាន ៧៤ប្រកួត៕

មតិយោបល់

Sponsor

អត្ថបទថ្មីៗ