ខ្លាំងមែន! ក្រុមកីឡាការិនីកូរ៉េខាងជើង ឈ្នះជើងឯក FIFA U-17 Women’s World Cup ជាលើកទី២

ហ្សកដានី៖ ក្រុមកីឡាការិនីបាល់ទាត់អាយុក្រោម ១៧ឆ្នាំជម្រើសជាតិកូរ៉េខាងជើង បានគ្រងតំណែងជើងឯកក្នុងព្រឹត្តិការណ៍ FIFA U-17 Women’s World Cup ជាលើកទី២ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនបន្ទាប់ពីបានផ្តួលក្រុមជម្រើសជាតិជប៉ុនក្នុងលទ្ធផល ៥-៤ តាមរយៈការទាត់ប៉េណាល់ទីកាត់សេចក្តីរួចមក។ គេនៅចាំបានថា ក្រុមជើងខ្លាំងមួួយនេះធ្លាប់បានឈ្នះតំណែងនេះម្តងហើយកាលពី ៨ ឆ្នាំមុនក្នុងការប្រកួតនៅប្រទេសញូហ្សេឡែន។

prk_champs

គ្រូបង្វឹក Sin Jong-Bok បានថ្លែងថា៖ «ខ្ញុំពិតជារំភើបរហូតដល់គ្មានពាក្យអ្វីអាចបកស្រាយអំពីអារម្មណ៍នៃការឈ្នះនេះបានឡើយ! ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងចំពោះកូនក្រុមរបស់ខ្ញុំ ហើយពួកគេពិតជាធ្វើបានល្អខ្លាំងណាស់។ យើងគ្រប់គ្នាសុទ្ធតែដឹងហើយថា ជប៉ុនគឺជាក្រុមខ្លាំងក្នុងចំណោមក្រុមកំពូលៗនៅលើពិភពលោក ហើយសូម្បីតែទម្រង់លេង និងសមត្ថភាពរបស់ពួកគេគឺមានកម្រិតខ្ពស់មិនធម្មតាឡើយ ដូច្នេះនេះគឺពិតជាការប្រកួតប្រជែងមួយដ៏តឹងតែងបំផុត ប៉ុន្តែយើងនៅតែអាចជម្នះបាន នេះក៏ព្រោះតែក្រុមរបស់យើងមាន ថាមពលផ្លូវចិត្តដ៏រឹងមាំក្នុងការសម្រេចគោលដៅឈ្នះរបស់យើង។ ខ្ញុំអាចនិយាយបានថា ការពង្រឹងចិត្តសាស្ត្រ និងទម្រង់លេងដ៏មានប្រសិទ្ធិភាពគឺជាកត្តាជ័យជម្នះក្នុងជំនួបជាមួយក្រុមដ៏ខ្លាំងបែបនេះ។»

Generated by IJG JPEG Library

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួត FIFA U-17 Women’s World Cup ត្រូវបានបង្កើតឡើងជាផ្លូវការដោយសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) កាលពីឆ្នាំ២០០៨ ដោយកាលណោះប្រទេសញូហ្សេឡែន ជាម្ចាស់ផ្ទះ ហើយក្រុមកូរ៉េខាងជើងគឺជាក្រុមជើងឯក។ ក្នុងការប្រកួតនេះត្រូវបានធ្វើឡើងរៀងរាល់ ២ ឆ្នាំម្តង និងមានការចូលរួមពីក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៧ ឆ្នាំ មកពីប្រទេសជាង ៣០ ជុំវិញពិភពលោកចូលរួម៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ