វីរបុរសបាល់ទាត់ប្រេស៊ីល Carlos Alberto ទទួលមរណៈភាពក្នុងវ័យ ៧២ ឆ្នាំ

ប្រេសុីល៖ វីរបុរសបាល់ទាត់ប្រេស៊ីលលោក Carlos Alberto ដែលធ្លាប់ជាប្រធានក្រុមជម្រើសជាតិក្នុងពេលឈ្នះជើងឯកពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ១៩៧០ នោះបានទទួលមរណៈភាពហើយក្នុងវ័យ ៧២ ឆ្នាំដោយសារជំងឺគាំងបេះដូង។

carlos-alberto-1970

អតីតកីឡាករឆ្នើមរូបនេះ បានសាងកេរ្តិ៍ឈ្មោះយ៉ាងល្បីល្បាញបន្ទាប់ពីរកបានគ្រាប់បាល់ដ៏ល្អជាងគេកាលពីឆ្នាំ១៩៧០ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោកដែលជាជំនួបរវាងក្រុមប្រេសុីល និងអុីតាលី។ ជាមួយគ្នានេះដែរ ខ្សែការពារស្តាំរូបនេះក៏ធ្លាប់បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិប្រេស៊ីលចំនួន ៥៣ ប្រកួត និងធ្លាប់បានជួយឱ្យក្រុម Fluminense និង Santos បានឈ្នះពានក្នុងស្រុកបានជាច្រើនលើកដោយរូបលោកផ្ទាល់បានបង្ហាញខ្លួនប្រមាណជាជាង ៤០០ ប្រកួតផងដែរ។ គួរបញ្ជាក់ថា លោក Carlos Alberto បានទទួលមរណៈភាពកាលពីថ្ងៃអង្គារ ម្សិលមិញនៅនៅទីក្រុង Rio de Janeiro ដែលជាស្រុកកំណើតរបស់លោកផ្ទាល់តែម្តង៕

carlos-alberto-torres-7

 

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ