ឧកញ៉ា ស្រី ចាន់ថន រំពឹងរកបាន ១៥លានរៀលពី Jet Streme Off Road Challenge ដើម្បីជួយមន្ទីរពេទ្យកុមារអង្គរ

 

ភ្នំពេញ៖ អគ្គនាយកក្រុមហ៊ុន Sky Land លោកឧកញ៉ា ស្រី ចាន់ថន ដែលត្រៀមបង្កើនព្រឹត្តិការណ៍ប្រណាំងរថយន្ដឆ្លងកាត់ឧបសគ្គ Car Off Road លើកទី១ លើទីលានតំបន់អអភិវឌ្ឍន៍ 7NG នាថ្ងៃទី២៩ ខែតុលាចុងសប្ដាហ៍នេះ បានបង្ហាញពីក្ដីរំពឹងយ៉ាងហោចណាស់ក៏រកបានថវិកា ១៥លានរៀលពីព្រឹត្តិការណ៍នេះ សម្រាប់បរិច្ចាគជួយដល់មន្ទីពេទ្យកុមារអង្គរដែរ ។

14753760_1251967701533806_2333849957148412458_o
លោកឧកញ៉ា ស្រី ចាន់ថន បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការប្រកាសរៀបចំព្រឹត្តិការណ៍លក្ខណៈអន្ដរជាតិខាងលើ នៅភោជនីយដ្ឋាន Jet Star កាលពីល្ងាចមិញថា នេះជាលើកទី១ហើយ ដែលក្រុមហ៊ុនលោកមានផែនការរៀបចំការប្រណាំងរថយន្ដឆ្លងកាត់ឧបសគ្គនេះឡើង ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើន និងសំបូរបែប ជាពិសេសគឺដើម្បីរួមចំណែកជួយដល់សង្គម តាមរយៈការស្វែងរកថវិកាជួយដល់មន្ទីពេទ្យកុមារជាតិនេះតែម្ដង ។

photo_2016-10-25_23-24-33

លោកបន្ដថា មកទល់ពេលនេះមានរថយន្ដប្រណាំង ២០គ្រឿងហើយបានមកចុះឈ្មោះ ក្នុងនោះមានរថយន្ដមកពីថៃ ៣គ្រឿង ។ ប៉ុន្ដែការចូលទស្សនាតម្រូវឲ្យទិញសំបុត្រមួយតម្លៃត្រឹមតែ ៥ដុល្លារប៉ុណ្ណោះ ហើយរាល់ថវិការទទួលបានពីការលក់សំបុត្រទាំងអស់ គឺទុកសម្រាប់បរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ ។ តែប្រសិនបើថវិកាលក់សំបុត្រមិនគ្រប់ ១៥លានរៀល នោះលោកឧកញ៉ា ស្រី ចាន់ថន នឹងចំណាយថវិកាផ្ទាល់ខ្លួនបង្គ្រប់បន្ថែម ។ ចំពោះការប្រកួតនេះដែរ ក្រុមជ័យលាភីលេខ១ ទទួលបាន ៥០០ដុល្លារ, លេខ២ ទទួលបាន ៣០០ដុល្លារ, លេខ៣ ទទួលបាន ២០០ដុល្លារ, លេខ៤ ទទួលបាន ១០០ដុល្លារ និងលេខ៤ ទទួលបាន ៥០ដុល្លារ ៕

14237588_1649075092069843_7453179695750777064_n

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ