បានមើលហើយ! BTV News នឹងធ្វើការផ្សាយបន្តផ្ទាល់ការប្រកួត AFF Suzuki Cup 2016 នៅខែវិច្ឆិកាខាងមុខនេះ

ភ្នំពេញ៖ យោងតាមការផ្សព្វផ្សាយរបស់ស្ថានីយទូរទស្សន៍ BTV News បានឱ្យដឹងថា ស្ថានីយ៍ទូរទស្សន៍ឈានមុខគេនៅកម្ពុជាមួយនេះនឹងធ្វើការផ្សាយបន្តផ្ទាល់អំពីការប្រកួត AFF Suzuki Cup 2016 ក្នុងជុំចុងក្រោយដែលនឹងត្រូវធ្វើឡើងនៅប្រទេសហ្វីលីពីន និង មីយ៉ាន់ម៉ានោះ។

14729331_1671441263147756_4111529309153539671_n

តាមការគ្រោងទុក នៅក្នុងការប្រកួតជម្រុះតាមពូលដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ខាងមុខនេះ ស្ថានីយ៍ទូរទស្សន៍ BTV News នឹងធ្វើការផ្សាយបន្តផ្ទាល់ទាំង ២ ពូលតែម្តង ខណៈដែលក្រុមគោព្រៃកម្ពុជានឹងត្រូវប្រកួតបើកឆាកក្នុងពូល B ជាមួយក្រុមជម្រើសជាតិម៉ាឡេសុីនាថ្ងៃទី២០ ខែវិច្ឆិកា នៅពហុកីឡដ្ឋាន Thuwanna YTC Stadium នៃទីក្រុងយ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា បន្ទាប់មកត្រូវជួបក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ានៅថ្ងៃទី២៣ ខែវិច្ឆិកា មុននឹងជួបក្រុមវៀតណាម នៅថ្ងៃទី២៦ ខែវិច្ឆិកា បន្តទៀត។ ចំណែកឯក្នុងពូល  A វិញមានក្រុមជើងឯកឆ្នាំចាស់ថៃ, ហ្វីលីពីន, ឥណ្ឌូនេសុី និង សិង្ហបុរី៕

 

អត្ថបទ៖ មករា

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ