CV11 ជាប់ក្នុងបញ្ជីឈ្មោះខ្សែប្រយុទ្ធឆ្នើមទាំង ១១ រូបនៃលីគកំពូលនៅតំបន់អាស៊ានប្រចាំឆ្នាំ២០១៦

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់គេហទំព័រ footballchannelasia បានឱ្យដឹងថា កីឡាករចាន់ វឌ្ឍនាកា របស់ក្លឹបបឹងកេតអង្គរ បានជាប់ក្នុងបញ្ជីឈ្មោះខ្សែប្រយុទ្ធឆ្នើមទាំង ១១ រូបដែលបានលេងនៅតាមបណ្តាលីគកំពូលនានាក្នុងតំបន់អាស៊ានប្រចាំឆ្នាំ២០១៦នេះ។ 14680678_1805754032969872_8925107769478742690_n គេហទំព័រខាងលើបានបន្ថែមថា ខ្សែប្រយុទ្ធដែលត្រូវបានគេប្រសិទ្ធនាមថា Gareth Bale របស់កម្ពុជានេះ គឺជាតារាបាល់ទាត់ដ៏មានប្រជាប្រិយមួយរូប ហើយគេក៏បានបង្ហាញនូវទម្រង់លេងដ៏ល្អនារដូវកាលឆ្នាំ២០១៦ នេះថែមទាំងរកបានគ្រាប់បាល់ចំនួន ២២ គ្រាប់ដល់ក្រុមរបស់ខ្លួន ជាហេតុធ្វើឱ្យក្លឹបបឹងកេតអង្គរបានលើកពានលីគកំពូលកម្ពុជាជាលើកទី២ តែម្តង។ 14798754_1805740376304571_296647361_n សូមបញ្ជាក់ថា សម្រាប់កីឡាករឆ្នើមទាំង ១០ ផ្សេងទៀតនោះមានដូចជា៖ Cleiton Silva (Muangthong United F.C-ថៃ), Rafael Ramazotti  (Brunei DPMM FC ប៉ុន្តែលេងនៅ S League របស់សិង្ហបុរី), Gastón Merlo (SHB Đà Nẵng FC-វៀតណាម), Jorge Pereyra Díaz (Johor Darul Ta’zim FCm-ម៉ាឡេសុី), Win Naing Soe (Yadanarbon FC-មីយ៉ាន់ម៉ា), KEITH MURTU NAH (Yadanarbon FC-មីយ៉ាន់ម៉ា), Christopher Chizoba (Ayeyawady United-មីយ៉ាន់ម៉ា),  Marcel Sacramento (Semen Padang FC-ម៉ាឡេសុី),  Adrián Gallardo Valdés (Ceres FC-ហ្វីលីពីន), Abu Razarh Kamara (VSV United -ឡាវ)។ 14241418_1789297507974416_3639193224657634453_o គួររំលឹកថា ខ្សែប្រយុទ្ធចាន់ វឌ្ឍនាកា ឬ CV11 ដែលជាកីឡាករបាល់ទាត់ឆ្នើមមួយរូបនៅកម្ពុជានោះទើបតែបានគ្រងតំណែងជាកីឡាករល្អជាងគេប្រចាំព្រឹត្តិការណ៍លីគកំពូលកម្ពុជា ឬមិត្តហ្វូនលីគ នៅរដូវកាល២០១៦ ។ ទន្ទឹមនឹងនេះ រូបគេក៏ធ្លាប់រកបានគ្រាប់បាល់ជាច្រើនដល់ក្រុមជម្រើសជាតិកម្ពុជាទាំងក្នុងការប្រកួតមិត្តភាពអន្តរជាតិ ក៏ដូចជាការប្រកួតក្នុងក្របខណ្ឌដណ្តើមពានរង្វាន់អន្តរជាតិផងដែរ៕

អត្ថបទ៖ មករា
ប្រភព៖  footballchannelasia

មតិយោបល់

Sponsor

អត្ថបទថ្មីៗ